ព្រះត្រៃបិដក ភាគ ០៣
ដោយរូបិយមានប្រការផ្សេងៗ ដូច្នោះទេ នែមោឃបុរសទាំងឡាយ អំពើដែលអ្នកធ្វើនេះ មិនមែននាំឱ្យជ្រះថ្លាដល់ពួកបុគ្គលដែលមិនទាន់ជ្រះថ្លា នោះទេ ឬមួយនាំពួកអ្នកដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាឡើងមិន បានទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវ សិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយប្រព្រឹត្ដទិញដូរដោយរូបិយ មានប្រការផ្សេងៗ វត្ថុដែលទិញមកនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។
[១១០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ មាសប្រាក់ដែលធ្វើសំរេចជារូបហើយក្ដី មិនទាន់បានធ្វើជារូបក្ដី ធ្វើខ្លះ មិនបានធ្វើខ្លះក្ដី ហៅថា រូបិយមានប្រការផ្សេងៗ។ រូបិយដែលគេធ្វើសម្រាប់ពាក់លើក្បាលក្ដី ពាក់ឰដ៏កក្ដី ពាក់នឹងដៃក្ដី ពាក់នឹងជើងក្ដី ពាក់នឹងចង្កេះក្ដី ហៅថា រូបិយធ្វើសំរេចហើយ។ រូបិយដែលនៅជាដុំ ហៅថា រូបិយគេមិនទាន់ធ្វើសំរេច។ រូបិយដែលធ្វើសំរេច ជារូបនឹងមិនទាន់ធ្វើសំរេចជារូបទាំងពីរយ៉ាងនេះ ហៅថា រូបិយគេបានធ្វើខ្លះ មិនបានធ្វើខ្លះ។ មាសក្ដី កហាបណៈក្ដី មាសកធ្វើដោយជាតិ លោហៈក្ដី មាសកធ្វើដោយឈើក្ដី មាសកធ្វើដោយជ័រក្ដីនៅចាយវាយបាន ហៅថា រូបិយ។ ពាក្យថា ប្រព្រឹត្ដ សេចក្ដីថា ភិក្ខុទិញដូរនូវរូបិយ
ID: 636783240079118252
ទៅកាន់ទំព័រ៖