ព្រះត្រៃបិដក ភាគ ០៣

ភិក្ខុ​ដែល​សង្ឃ​សន្មត​នោះ​ ​កុំ​គប្បី​កំណត់​ទី​ ​ហើយ​ចោល​នូវ​រូបិយ​នោះ​។​ ​បើ​ភិក្ខុ​នោះ​កំណត់​ទី​ហើយ​ចោល​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​
 ​[​១១១​]​ ​រូបិយ​ ​ភិក្ខុ​សំគាល់​ថា​រូបិយ​មែន​ ​ហើយ​ទិញដូរ​នូវ​រូបិយ​ ​រូបិយ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​រូបិយ​ ​ភិក្ខុ​សង្ស័យ​ ​ហើយ​ទិញដូរ​នូវ​រូបិយ​ ​រូបិយ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​រូបិយ​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​រូបិយ​ ​ហើយ​ទិញដូរ​នូវ​រូបិយ​ ​រូបិយ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​មិនមែន​រូបិយ​ ​ភិក្ខុ​សំគាល់​ថា​រូបិយ​ ​ហើយ​ទិញដូរ​នូវ​រូបិយ​ ​រូបិយ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​មិនមែន​រូបិយ​ ​ភិក្ខុ​សង្ស័យ​ ​ហើយ​ទិញដូរ​នូវ​រូបិយ​ ​រូបិយ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​មិន​ ​មែន​រូបិយ​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​រូបិយ​ ​ហើយ​ទិញដូរ​នូវ​រូបិយ​ ​រូបិយ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​មិនមែន​រូបិយ​ ​ភិក្ខុ​សំគាល់​ថា​រូបិយ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​មិនមែន​រូបិយ​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​មិនមែន​រូបិយ​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​រូបិយ​ ​មិន​ត្រូវ​អាបត្ដិ​។​
 [​១១២​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ឆ្កួត​ ​និង​ភិក្ខុ​ជា​ខាងដើម​បញ្ញ​ត្ដិ​។​

​សិក្ខាបទ​ទី៩​ ​ចប់​។​

ថយ | ទំព័រទី ១៣៨ | បន្ទាប់
ទៅកាន់ទំព័រ៖