ព្រះត្រៃបិដក ភាគ ០៣

សិក្ខាបទ​ទី​ ​១០​


 ​[​១១៣​]​ ​សម័យ​នោះ​ ​ព្រះសម្ពុទ្ធ​ដ៏​មានយស​ ​ទ្រង់​គង់​ក្នុង​អារាម​ ​ជេតពន​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​គ្រានោះ​ឯង​ព្រះ​ឧប​នន្ទ​ដ៏​មាន​អាយុ​ជា​បុ​ត្ដ​នៃ​សក្យ​ ​ប្រសប់​ធ្វើ​ចីវរ​កម្ម​។​ ​ឧប​នន្ទ​ភិក្ខុ​នោះ​យក​កំ​ណា​ត់​សម្ព​ត់​ចាស់​ៗ​ទៅ​ធ្វើជា​សង្ឃាដិ​ ​ធ្វើ​កិច្ច​ជ្រលក់​គក់​បោក​ល្អ​ហើយ​ ​យក​មក​ដណ្ដប់​។​ ​គ្រានោះ​ឯង​ ​បរិ​ព្វា​ជ​ក​ម្នាក់​ដណ្ដប់​សម្ព​ត់​ដ៏​មា​នដ​ម្លៃ​ ​ច្រើន​ហើយ​ចូល​ទៅ​រក​ឧប​នន្ទ​សក្យ​បុ​ត្ដ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​នឹង​ឧប​នន្ទ​សក្យ​បុ​ត្ដ​ដ៏​មាន​អាយុ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​សង្ឃាដិ​របស់​លោក​នេះ​ល្អ​មែន​ ​លោក​ចូរ​ប្ដូរ​នឹង​សម្ព​ត់​របស់​យើង​ចុះ​។​ ​ឧប​នន្ទ​ភិក្ខុ​និយាយ​តប​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​ចូរ​ដឹង​ចុះ​ ​(​អ្នកមើល​សិន​)​។​ ​បរិ​ព្វា​ជ​ក​និយាយ​ថា​ ​អើ​អាវុសោ​ ​យើង​ដឹង​។​ ​ឧប​នន្ទ​ភិក្ខុ​បានឱ្យ​នូវ​សង្ឃាដិ​នោះ​ដោយ​វាចា​ថា​ ​ហ៍​អាវុសោ​។​ ​បរិ​ព្វា​ជ​ក​នោះ​ទើប​ដណ្ដប់​នូវ​សង្ឃាដិ​នោះ​ ​ហើយ​បាន​ទៅកាន់​អារាម​របស់​បរិ​ព្វា​ជ​ក​។​ ​បរិ​ព្វា​ជ​ក​ទាំងឡាយ​បាន​និយាយ​ពាក្យ​នេះ​នឹង​បរិ​ព្វា​ជ​ក​នោះ​ថា​ ​ម្នាល​អាវុសោ​ ​
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ទៅកាន់ទំព័រ៖