ព្រះត្រៃបិដក ភាគ ០៣

មាន​សេចក្ដីប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ឧប​នន្ទ​សក្យ​បុ​ត្ដ​ដ៏​មាន​អាយុ​ ​មិន​គួរ​នឹង​ប្រព្រឹត្ដ​ ​ទិញដូរ​របស់​មួយអន្លើដោយ​បរិញ្វជក​ទេ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​នាំគ្នា​ក្រាបទូល​ដំណើរ​នុ៎ះ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ឧប​នន្ទ​ ​ឮ​ថា​អ្នកឯង​ប្រព្រឹត្ដ​ទិញដូរ​របស់​មួយអន្លើ​ដោយ​បរិ​ព្វា​ជ​ក​ ​ពិតមែន​ឬ​។​ ​ឧប​នន្ទ​ភិក្ខុ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេ​ត្ដា​ប្រោស​ ​ការនោះ​ពិតមែន​។​ ​សម្ដេចព្រះ​សម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ថា​ ​នែ​មោឃបុរស​ ​អ្នកឯង​មិន​គួរ​នឹង​ប្រព្រឹត្ដ​ទិញដូរ​របស់​មួយអន្លើ​ដោយ​បរិ​ព្វា​ជ​ក​ទេ​ ​នែ​មោឃបុរស​ ​អំពើ​ដែល​អ្នកធ្វើ​នេះ​ ​មិនមែន​នាំ​ឱ្យ​ជ្រះថ្លា​ដល់​បុគ្គល​ដែល​មិនទាន់​ជ្រះថ្លា​ទេ​ ​ឬមួយ​នាំ​បុគ្គល​ដែល​ជ្រះថ្លា​ហើយ​ ​ឱ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​មិនបានទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ប្រព្រឹត្ដ​ទិញដូរ​របស់​មាន​ប្រការ​ផ្សេង​ៗ​ ​របស់​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 [​១១៤​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​បរិក្ខារ​ទាំងឡាយ​ ​គឺ​ចីវរ​បិណ្ឌបាត​ ​សេនាសនៈ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ទាំងឡាយ​ ​ដោយហោចទៅ​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ទៅកាន់ទំព័រ៖