ព្រះត្រៃបិដក ភាគ ០៣

សូម្បីតែ​ដុំ​នៃ​លំអិត​(​១​)​ ​សូម្បី​ឈើស្ទន់​ ​សូម្បី​អម្បោះ​រងជើង​ ​ហៅថា​ ​វត្ថុ​មាន​ប្រការ​ផ្សេង​ៗ​។​ ​ពាក្យ​ថា​ ​ប្រព្រឹត្ដ​ទិញដូរ​ ​សេចក្ដី​ថា​ ​ភិក្ខុ​ពោល​ពាក្យ​មិន​សមគួរ​ថា​ ​អ្នក​ចូរ​ឱ្យ​នូវ​វត្ថុ​នេះ​(​២​)​ ​ដោយ​របស់​នេះ​ចុះ​ ​អ្នក​ចូរ​នាំ​យក​វត្ថុ​នេះ​ដោយ​របស់​នេះ​ចុះ​ ​អ្នក​ចូរ​ប្ដូរ​វត្ថុ​នេះ​ ​ដោយ​របស់​នេះ​ចុះ​ ​អ្នក​ចូរ​ទិញ​នូវ​វត្ថុ​នេះ​ដោយ​របស់​នេះ​ចុះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​កាលណាបើ​ភិក្ខុ​ធ្វើ​ទ្រព្យរបស់​ខ្លួន​ឱ្យ​តាំងនៅ​ក្នុង​ដៃ​នៃ​អ្នកដទៃ​ ​ធ្វើ​ទ្រព្យរបស់​អ្នកដទៃ​ឱ្យមក​ ​តាំងនៅ​ក្នុង​ដៃ​របស់​ខ្លួន​វិញ​ ​ហៅថា​ ​ទិញ​ ​ហៅថា​ ​លក់​ ​ទ្រព្យ​ដែល​ភិក្ខុ​ទិញ​លក់​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​គប្បី​លះ​ដល់​សង្ឃ​ ​ឬ​ដល់​គណៈ​ ​ឬ​ដល់​បុគ្គល​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​លះ​យ៉ាងនេះ​។​បេ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​ប្រព្រឹត្ដ​ទិញដូរ​នូវ​ទ្រព្យ​មាន​ប្រការ​ផ្សេង​ៗ​ ​ទ្រព្យរបស់​ខ្ញុំ​នេះ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះ​ទ្រព្យ​នេះ​ដល់​សង្ឃ​។​បេ​។​ ​សង្ឃ​គប្បី​ឱ្យ​។​បេ​។​ ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​គប្បី​ឱ្យ​។​បេ​។​ ​ខ្ញុំ​ឱ្យ​ដល់​លោក​ដ៏​មាន​អាយុ​។​ ​
 ​[​១១៥​]​ ​ទ្រព្យ​ដែល​ខ្លួន​ទិញដូរ​ ​ភិក្ខុ​សំគាល់​ថា​ទិញដូរ​ ​ទ្រព្យ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​សង្ស័យ​ក្នុង​ទ្រព្យ​ ​
​(​១​)​ ​បាន​ដល់​ដុំ​កំទេច​ ​ដែលគេ​ប្រើ​សម្រាប់​ដុស​ខ្លួន​វេលា​ងូតទឹក​ ​ដើម្បី​ឱ្យ​ជ្រះ​ក្អែល​ ​ឬ​ជា​រោគ​ជាដើម​ ​។​ ​(​២​)​ ​បាន​ដល់​គ្រឿង​ប្រើប្រាស់​ទាំងអស់​ ​។​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636783256348568812
ទៅកាន់ទំព័រ៖