ព្រះត្រៃបិដក ភាគ ០៣

ដែល​ខ្លួន​ទិញដូរ​ ​ទ្រព្យ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ទ្រព្យ​ដែល​ខ្លួន​ទិញដូរ​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​ទ្រព្យ​ទិញដូរ​វិញ​ ​ទ្រព្យ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​នោះ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ទ្រព្យ​ដែល​ខ្លួន​មិនបាន​ទិញដូរ​ ​ភិក្ខុ​សំគាល់​ថា​ទ្រព្យ​ទិញដូរ​វិញ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​សង្ស័យ​ក្នុង​ទ្រព្យ​ដែល​ខ្លួន​មិនបាន​ទិញដូរ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ទ្រព្យ​ដែល​ខ្លួន​មិនបាន​ទិញដូរ​ ​ភិក្ខុ​សំគាល់​ថា​ទ្រព្យ​មិនបាន​ទិញដូរ​ ​មិន​ត្រូវ​អាបត្ដិ​។​
 ​[​១១៦​]​ ​អាបត្ដិ​មិន​មាន​ ​ដល់​ភិក្ខុ​ដែល​គ្រាន់តែ​សួ​រដម្លៃ​ ​ដល់​ភិក្ខុ​ដែល​ប្រាប់​ដល់​កប្បិយ​ការ​ក​ ​ដល់​ភិក្ខុ​ដែល​ពោល​ថា​ ​ទ្រព្យ​នេះ​របស់​យើង​មាន​ ​យើង​ត្រូវការ​ដោយ​ទ្រព្យ​នេះ​ផង​នេះ​ផង​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញ​ត្ដិ​។​ ​

​សិក្ខាបទ​ទី១០​ ​ចប់​។​
​កោសិយ​វគ្គទី២​ ​ចប់​។​

ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636783256828726275
ទៅកាន់ទំព័រ៖