ព្រះត្រៃបិដក ភាគ ០៣

អានន្ទ​ដ៏​មាន​អាយុ​បាន​ក្រាបទូល​រឿង​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​អានន្ទ​ ​ប៉ុន្មាន​ថ្ងៃ​ទៀត​សារី​បុ​ត្ដ​នឹង​មក​។​ ​ព្រះ​អានន្ទ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ប្រហែលជា៩​ ​ថ្ងៃ​ ​ឬ១០ថ្ងៃ​ទៀត​ ​ទើប​លោក​និ​មន្ដ​មក​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ទើប​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឱ្យ​ភិក្ខុ​ ​ទ្រទ្រង់នូវ​អតិរេក​បាត្រ​បាន១០ថ្ងៃជា​កំណត់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​អតិរេក​បាត្រ​ ​ភិក្ខុ​ទ្រទ្រង់​ទុក​បាន​ត្រឹម​កំណត់១០ថ្ងៃ​ ​កន្លង​ហួស​អំពី​នោះ​ទៅ​ ​អតិរេក​បាត្រ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 ​[​១១៩​]​ ​ត្រង់​ពាក្យ​ថា​ ​ត្រឹម​កំណត់១០ថ្ងៃ​នោះ​ ​គឺ​ភិក្ខុ​គប្បី​រក្សាទុក​បាន​ត្រឹម១០ថ្ងៃជា​យ៉ាងច្រើន​។​ ​បាត្រ​ដែល​ភិក្ខុ​មិនបាន​អធិដ្ឋាន​ ​មិនបាន​វិកប្ប​ហៅថា​ ​អតិរេក​បាត្រ​។​ ​ដែល​ហៅថា​បា​ត្រ​ៗ​នោះ​ ​មាន​ពីរ​យ៉ាង​ ​គឺ​បាត្រដែក១​ ​បាត្រដី១​។​ ​ខ្នាត​នៃ​បាត្រ​មាន៣យ៉ាង​ ​គឺ​បាត្រ​យ៉ាង​ធំ​ ​បាត្រ​យ៉ាង​កណ្ដាល​ ​បាត្រ​យ៉ាង​តូច​។​ ​បាត្រ​ចំណុះ​បាយ​នៃ​អង្ករ​កន្លះ​អាឡ្ហក​ ​(​គឺ២នាឡិ​មគធ​)​ ​ចំណុះ​ខាទនីយ​ស្មើ​ចំណែក​បាយ​ជា​គំរប់៤​ ​និង​ចំណុះ​ម្ហូប​ល្មម​សមគួរ​នឹង​បាយ​នោះ​ ​ហៅថា​បាត្រ​យ៉ាង​ធំ​។​
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 636783258432578010
ទៅកាន់ទំព័រ៖