ព្រះត្រៃបិដក ភាគ ០៣
បពិត្រព្រះសង្ឃដ៏ចំរើន ចីវរនេះ ខ្ញុំនៅប្រាសឃ្លាតមួយរាត្រីហើយ ជានិស្សគ្គិយ ព្រោះឥតមានភិក្ខុសម្មតិទេ ខ្ញុំសូមលះចីវរនេះដល់សង្ឃ។បេ។ (ត្រង់បេយ្យាលទាំងបី មានអធិប្បាយត្រង់សិក្ខាបទទី១ ក្នុងវគ្គជាមួយគ្នានេះរួចហើយ)។
[១៣] ស្រុកមានឧបចារតែមួយ មានឧបចារផ្សេងគ្នា ផ្ទះមានឧបចារតែមួយ មានឧបចារផ្សេងគ្នា ឃ្លាំងមានឧបចារតែមួយ មានឧបចារផ្សេងគ្នា បញ្ចាមានឧបចារតែមួយ មានឧបចារផ្សេងគ្នា ឃ្លាំងមានឧបចារតែមួយ មានឧបចារផ្សេងគ្នា បញ្ចាមានឧបចារតែមួយ មានឧបចារផ្សេងគ្នា រោងមានជ្រុងបួនមានឧបចារតែមួយ មានឧបចារផ្សេងគ្នា ប្រាសាទមានឧបចារតែមួយ មានឧបចារផ្សេងគ្នា ប្រាសាទមានដំបូលត្រងិលមានឧបចារតែមួយ មានឧបចារផ្សេងគ្នា នាវាមានឧបចារតែមួយ មានឧបចារផ្សេងគ្នា ពួកឈ្មួញរទេះមានឧបចារតែមួយ មានឧបចារផ្សេងគ្នា ស្រែមានឧបចារតែមួយ មានឧបចារផ្សេងគ្នា លានស្រូវមានឧបចារតែមួយ មានឧបចារផ្សេងគ្នា សួនច្បារមានឧបចារតែមួយ មានឧបចារផ្សេងគ្នា វិហារមានឧបចារតែមួយ មានឧបចារផ្សេងគ្នា ទីជិតដើមឈើមានឧបចារតែមួយ មានឧបចារផ្សេងគ្នា ទីវាលមានឧបចារតែមួយ មានឧបចារផ្សេងគ្នា។
ID: 636783177655417821
ទៅកាន់ទំព័រ៖