ព្រះត្រៃបិដក ភាគ ០៣
បាត្រនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ បាត្រដែលមិនទាន់បាត់ ភិក្ខុសំគាល់ថាបាត់ហើយ បាត្រនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ បាត្រដែលមិនទាន់ខូចទេ តែភិក្ខុសំគាល់ថាខូចហើយបាត្រនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ បាត្រដែលមិនទាន់បែក ភិក្ខុសំគាល់ថាបែកហើយ បាត្រនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ បាត្រដែលចោរមិនទាន់ដណ្ដើម ភិក្ខុសំគាល់ថាចោរដណ្ដើមយកទៅហើយ បាត្រនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។
[១២៥] ភិក្ខុមិនលះបង់បាត្រដែលជានិស្សគ្គិយ ហើយប្រើប្រាស់ (បាត្រនោះ) ត្រូវអាបត្ដិទុក្កដ។ បាត្រដែលមិនទាន់កន្លងហួស១០ថ្ងៃភិក្ខុ សំគាល់ថាកន្លងហើយ ត្រូវអាបត្ដិទុក្កដ។ បាត្រដែលមិនទាន់កន្លងហួស១០ ថ្ងៃ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ បាត្រដែលមិនទាន់កន្លងហួស១០ថ្ងៃ ភិក្ខុសំគាល់ថាមិនទាន់កន្លង ជាអនាបត្ដិ។
[១២៦] អាបត្ដិមិនមានដល់ភិក្ខុដែលបានអធិដ្ឋាន បានវិកប្ប បានលះបង់ឱ្យទៅគេ ដល់ភិក្ខុដែលមានបាត្របាត់វិនាសបែកទៅ ចោរដណ្ដើមយកទៅ ភិក្ខុដទៃកាន់យកដោយវិស្សាសៈ ក្នុងរវាង១០ថ្ងៃ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
ID: 636783309096405815
ទៅកាន់ទំព័រ៖