ព្រះត្រៃបិដក ភាគ ០៣

សិក្ខាបទ​ទី​ ​២​


 ​[​១២៨​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​ទ្រង់​យស​ ​កាល​សំរេច​ឥរិយាបថ​ក្នុង​និគ្រោធារាម​ ​ជិត​ក្រុង​កបិលវត្ថុ​ ​នា​ដែន​សក្កៈ​។​ ​សម័យ​នោះ​ឯង​ ​ស្មូនឆ្នាំង​ម្នាក់​បវារណា​ភិក្ខុ​ទាំងឡាយ​ដោយ​ពាក្យ​ថា​ ​លោកម្ចាស់​ទាំងឡាយ​ណា​មាន​សេចក្ដី​ត្រូវការ​ដោយ​បាត្រ​ ​ខ្ញុំ​ព្រះករុណា​នឹង​ប្រគេន​បាត្រ​ដល់​លោក​ម្ចាស់​នោះ​ៗ​។​ ​ខណៈនោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​មិនដឹង​ប្រមាណ​ ​សូម​បាត្រ​ទាំងឡាយ​ជាច្រើន​។​ ​ពួក​ភិក្ខុ​ណា​មាន​បា​ត្រ​តូច​ៗ​ ​ភិក្ខុ​ទាំងនោះ​ក៏​សូម​បា​ត្រ​ធំៗ​។​ ​ពួក​ភិក្ខុ​ណា​ដែល​មាន​បា​ត្រ​ធំៗ​ ​ភិក្ខុ​ ​ទាំងនោះ​ក៏​សូម​បា​ត្រ​តូច​ៗ​។​ ​គ្រានោះ​ឯង​ ​ស្មូនឆ្នាំង​នោះ​រវល់​ធ្វើ​បាត្រ​ជាច្រើន​ប្រគេន​ពួក​ភិក្ខុ​ ​ក៏​មិន​អាច​ដើម្បីនឹង​ធ្វើ​ភាជន៍​សម្រាប់​ចំណាយ​ឯទៀត​បាន​ ​សូម្បី​នឹង​រក​ចិញ្ចឹម​ខ្លួន​ក៏​មិនបាន​ ​កូន​នឹង​ប្រពន្ធ​ទាំងឡាយ​របស់​ស្មូនឆ្នាំង​នោះ​សោត​ក៏​ព្រួយ​លំបាក​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​គួរបើ​ដែរ​ ​ពួក​សមណៈ​ជា​កូនចៅ​របស់​ព្រះពុទ្ធ​ជា​សក្យ​បុ​ត្ដមិ​នដឹង​ប្រមាណ​ហើយ​សូម​បាត្រ​ជាច្រើន​ ​ស្មូនឆ្នាំង​នេះ​រវល់​តែ​ធ្វើ​បាត្រ​ជាច្រើន​ប្រគេន​ភិក្ខុ​ទាំងនេះ​ ​ក៏​មិន​អាច​ដើម្បីនឹង​ធ្វើ​នូវ​ភាជន៍​ ​សម្រាប់​ចំណាយ​ឯទៀត​បាន​ ​សូម្បី​នឹង​រក​ចិញ្ចឹមជីវិត​ខ្លួន​ក៏​មិនបាន​ ​
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636783309816557006
ទៅកាន់ទំព័រ៖