ព្រះត្រៃបិដក ភាគ ០៣

ក្រាបទូល​រឿង​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​អ្នក​ទាំងឡាយ​មាន​បាត្រ​បែក​ ​ឬ​ធ្លុះ​ ​ឬ​ដាច់​ ​ឬ​ស្នាមប្រេះ​គ្រាន់តែ​បន្ដិចបន្ដួច​ ​ក៏​មិនដឹង​ប្រមាណ​ ​ចេះតែ​សូម​បាត្រ​គេជាច្រើន​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេ​ត្ដា​ប្រោស​ ​ការនោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​ហេតុអ្វីបានជា​អ្នក​ទាំងឡាយ​មាន​បាត្រ​បែក​តែ​បន្ដិចបន្ដួច​ខ្លះ​ ​ធ្លុះ​តែ​បន្ដិចបន្ដួច​ខ្លះ​ ​ដាច់​តែ​បន្ដិចបន្ដួច​ខ្លះ​ ​ស្នាមប្រេះ​តែ​បន្ដិចបន្ដួច​ខ្លះ​ ​ក៏​មិនដឹង​ប្រមាណ​ហើយ​នាំគ្នា​សូម​បាត្រ​ជាច្រើន​ ​ម្នាល​មោឃបុរស​ទាំងឡាយ​ ​កម្ម​ដែល​អ្នកធ្វើ​នេះ​ ​មិនមែន​នាំ​ឱ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នឹង​បាន​នាំ​ឱ្យ​រឹងរឹតតែ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ ​ដែល​ជ្រះថ្លា​ហើយក៏​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​មាន​បាត្រ​មិនទាន់​មាន​ចំណង​គ្រប់៥អន្លើ​ ​ឱ្យ​គេ​រក​បាត្រ​ថ្មីទៀត​ ​(​បាត្រ​នោះ​)​ ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​នោះ​ត្រូវ​លះបង់​បាត្រ​នោះ​ក្នុង​ភិក្ខុ​បរិសទ្យ​។​ ​បាត្រ​ណា​ជាទីបំផុត​របស់​ភិក្ខុ​បរិសទ្យ​នោះ​
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ទៅកាន់ទំព័រ៖