ព្រះត្រៃបិដក ភាគ ០៣

មិន​ត្រូវ​ប្រើប្រាស់​បាត្រ​នោះ​ ​ដោយ​ការប្រើ​ប្រាស់​មិន​សមគួរ​ ​មិន​ត្រូវ​ចោល​បាត្រ​នោះ​ឡើយ​ ​ដោយ​ពាក្យ​ថា​ ​បាត្រ​នេះ​អប្រិយ​ណាស់​ ​បាត់​ទៅចុះ​ ​ខូច​ទៅចុះ​ ​ឬ​បែក​ទៅចុះ​ ​បើ​ភិក្ខុ​ទុកដាក់​ក្នុង​ទី​មិន​គួរ​ក្ដី​ ​ប្រើប្រាស់​ដោយ​ការប្រើ​ប្រាស់​មិន​សមគួរ​ក្ដី​ ​លះបង់​ចោល​ទៅ​ក្ដី​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ពាក្យ​ថា​ ​នេះ​ជា​សាមីចិកម្ម​ ​(​គឺ​ការ​ប្រពៃ​)​ ​ក្នុង​ការ​លះបង់​បាត្រ​នោះ​ ​គឺថា​ពាក្យ​នេះ​ជា​ពាក្យ​សមគួរ​តាម​ធម៌​ក្នុង​រឿង​លះបង់​បាត្រ​នោះ​។​
 [​១៣៣​]​ ​ភិក្ខុ​មាន​បាត្រ​មិនទាន់​មាន​ចំណង​ ​(​បើ​)​ ​សុំ​បាត្រ​គ្មាន​ចំណង​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​មាន​បាត្រ​មិនទាន់​មាន​ចំណង​(​បើ​)​ ​សុំ​បាត្រ​មាន​ចំណង​តែមួយ​អន្លើ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​មាន​បាត្រ​មិនទាន់​មាន​ចំណង​ ​(​បើ​)​ ​សុំ​បាត្រ​មាន​ចំណង​តែ​ពីរ​អន្លើ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​មាន​បាត្រ​មិនទាន់​មាន​ចំណង​ ​(​បើ​)​ ​សុំ​បាត្រ​មាន​ចំណង​បី​អន្លើ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​មាន​បាត្រ​មិនទាន់​មាន​ចំណង​ ​(​បើ​)​ ​សុំ​បាត្រ​មាន​ចំណង​បួន​អន្លើ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​មាន​បាត្រ​មាន​ចំណង​តែមួយ​អន្លើ​ ​(​បើ​)​ ​សុំ​បាត្រ​គ្មាន​ចំណង​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​មាន​បាត្រ​មាន​ចំណង​តែមួយ​អន្លើ​ ​(​បើ​)​ ​សុំ​បាត្រ​មាន​ចំណង​តែមួយ​អន្លើ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​មាន​បាត្រ​មាន​ចំណង​តែមួយ​អន្លើ​ ​(​បើ​)​ ​សុំ​បាត្រ​មាន​ចំណង​ពីរ​អន្លើ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​មាន​បាត្រ​មាន​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636783312237715488
ទៅកាន់ទំព័រ៖