ព្រះត្រៃបិដក ភាគ ០៣

មានឱកាស​នៃ​ចំណង​ពីរ​អន្លើ​ ​(​បើ​)​ ​សុំ​បាត្រ​ឥត​ឱកាស​នៃ​ចំណង​.​ ​.​ ​.​។​ ​មានឱកាស​នៃ​ចំណង​មួយអន្លើ​ ​.​.​.​ ​បាត្រ​មានឱកាស​នៃ​ចំណង​ពីរ​អន្លើ​.​.​.​ ​បាត្រ​មានឱកាស​នៃ​ចំណង​បី​អន្លើ​.​.​.​ ​(​បើ​)​ ​សុំ​បាត្រ​មានឱកាស​នៃ​ចំណង​បួន​អន្លើ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​មាន​បាត្រ​មានឱកាស​នៃ​ចំណង​បី​អន្លើ​(​បើ​)​ ​សុំ​បាត្រ​ឥត​ឱកាស​នៃ​ចំណង​.​.​.​ ​បាត្រ​មានឱកាស​នៃ​ចំណង​តែមួយ​អន្លើ​.​.​.​ ​បាត្រ​មានឱកាស​នៃ​ចំណង​ពីរ​អន្លើ​.​.​.​ ​បាត្រ​មានឱកាស​នៃ​ចំណង​បី​អន្លើ​.​.​.​ ​(​បើ​)​ ​សុំ​បាត្រ​មានឱកាស​នៃ​ចំណង​បួន​អន្លើ​ ​ត្រូវ​និ​ស្ស​គ្គិ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​មាន​បាត្រ​មានឱកាស​នៃ​ចំណង​បួន​អន្លើ​ ​(​បើ​)​ ​សុំ​បាត្រ​ឥត​ឱកាស​នៃ​ចំណង​.​.​.​ ​បាត្រ​មានឱកាស​នៃ​ចំណង​តែមួយ​អន្លើ​.​.​.​បាត្រ​មានឱកាស​នៃ​ចំណង​ពីរ​អន្លើ​.​.​.​ ​បាត្រ​មានឱកាស​នៃ​ចំណង​បី​អន្លើ​.​.​.​ ​(​បើ​)​ ​សុំ​បាត្រ​មានឱកាស​នៃ​ចំណង​បួន​អន្លើ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​
 [​១៣៧​]​ ​អាបត្ដិ​មិន​ត្រូវ​ដល់​ភិក្ខុ​ដែល​មាន​បាត្រ​បាត់​ ​ដល់​ភិក្ខុ​មាន​បាត្រ​បែក​ ​ដល់​ភិក្ខុ​សុំ​បាត្រ​អំពីសំណាក់​ពួក​ញាតិ​ ​ដល់​ភិក្ខុ​សុំ​បាត្រ​អំពីសំណាក់​ពួក​ជន​ដែល​បវារណា​ ​ដល់​ភិក្ខុ​សុំ​បាត្រ​ដើម្បី​ឱ្យ​អ្នកដទៃ​ ​ដល់​ភិក្ខុ​បាន​បាត្រ​មក​ដោយ​ទ្រព្យរបស់​ខ្លួន​ ​ដល់​ភិក្ខុ​ឆ្កួត​ ​ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញ​ត្ដិ​។​

​សិក្ខាបទ​ទី២​ ​ចប់​។

ថយ | ទំព័រទី ១៦៦ | បន្ទាប់
ទៅកាន់ទំព័រ៖