ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី ៣
[១៣៨] សម័យនោះ ព្រះពុទ្ធដ៏ទ្រង់យស កាលគង់ក្នុងវិហារជេតពន ដែលជារបស់អនាថបិណ្ឌិកមហាសេដ្ឋី ក្បែរក្រុងសាវត្ថី។ គ្រានោះឯង បិលិន្ទវច្ឆត្ថេរដ៏មានអាយុប្រាថ្នានឹងធ្វើទីជ្រកកោន ទើបឱ្យគេជម្រះសំអាតញកភ្នំក្បែរក្រុងរាជគ្រឹះ។ លំដាប់នោះ ព្រះបាទពិម្ពិសារ សេនិយរាជ
(១) ជាធំក្នុងដែនមគធៈ ទ្រង់យាងចូលទៅរកបិលិន្ទវច្ឆត្ថេរដ៏មានអាយុ លុះព្រះរាជដំណើរទៅដល់ហើយ ក៏បង្គំបិលិន្ទវច្ឆត្ថេរដ៏មានអាយុ ហើយគង់នៅក្នុងទីសមគួរ។ ព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈ ទ្រង់គង់នៅក្នុងទីសមគួរហើយ ទើបមានព្រះរាជឱង្ការនឹងបិលិន្ទវច្ឆត្ថេរដ៏មានអាយុថា លោកម្ចាស់ លោកឱ្យគេធ្វើអ្វី។ បិលិន្ទវច្ឆត្ថេរថ្វាយព្រះពរថា បពិត្រមហារាជ អាត្មាភាពចង់ធ្វើកន្លែងជ្រកកោន បានជាឱ្យគេជម្រះសំអាតញកភ្នំ។ ទ្រង់ក៏សួរថា លោកម្ចាស់ដ៏ចំរើន លោកម្ចាស់ត្រូវការអារាមិកជន (មនុស្សថែទាំរក្សាអារាម) ឬទេ។ ព្រះថេរថ្វាយព្រះពរថា បពិត្រមហារាជ អារាមិកជន ព្រះដ៏ទ្រង់ព្រះភាគ
(១) ស្ដេចជាធំលើសេនាទាហ៊ាន គង់សំដៅសេចក្ដីថា ព្រះបាទពិម្ពិសារ ទ្រង់ជាមហាក្សត្រិយ៍សឹក បានជាមានគុណសព្ទមេទ័ពនាំមុខថា សេនិយោ មាគធោ រាជា ។
ID: 636783314383048194
ទៅកាន់ទំព័រ៖