ព្រះត្រៃបិដក ភាគ ០៣

 ​[​១៤២​]​ ​កាល​ភេសជ្ជៈ​កន្លង​ហួស៧ថ្ងៃ​ទៅ​ហើយ​ ​ភិក្ខុ​សំគាល់​ថា​ ​កន្លង​ហើយ​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​កាល​ភេសជ្ជៈ​កន្លង៧ថ្ងៃ​ ​ហួសទៅហើយ​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​កាល​ភេសជ្ជៈ​កន្លង​ហួស៧ថ្ងៃ​ទៅ​ហើយ​ ​ភិក្ខុ​សំគាល់​ថា​មិនទាន់​កន្លង​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​(​ភេសជ្ជៈ​នោះ​)​ ​ភិក្ខុ​មិនទាន់​បាន​តាំង​ចិត្ដ​ទុក​ទេ​ ​ភិក្ខុ​សំគាល់​ថា​បាន​តាំង​ចិត្ដ​ទុក​ហើយ​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​ ​បា​ចិ​ត្ដិយ​។​ ​ភេសជ្ជៈ​មិនទាន់​បាន​លះបង់​ទេ​ ​តែ​ភិក្ខុ​សំគាល់​ថា​បាន​លះបង់​ហើយ​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភេសជ្ជៈ​មិនទាន់​បាត់​ទៅ​ទេ​ ​ភិក្ខុ​សំគាល់​ថា​បាត់​ទៅ​ហើយ​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភេសជ្ជៈ​ ​មិនទាន់​វិនាស​ទៅ​ទេ​ ​តែ​ភិក្ខុ​សំគាល់​ថា​វិនាស​ហើយ​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភេសជ្ជៈ​ភ្លើង​មិនទាន់​ឆេះ​ទេ​ ​តែ​ភិក្ខុ​សំគាល់​ថា​ភ្លើង​ឆេះ​ហើយ​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភេសជ្ជៈ​ចោរ​មិនទាន់​លួច​យក​ទៅ​ទេ​ ​តែ​ ​ភិក្ខុ​សំគាល់​ថា​ចោរលួច​យក​ទៅ​ហើយ​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​
[​១៤៣​]​ ​ភិក្ខុ​ត្រឡប់​បាន​ភេសជ្ជៈ​ដែល​ខ្លួន​លះបង់​ហើយ​ ​មិន​ត្រូវ​យក​ ​មក​បរិភោគ​ប្រើប្រាស់​ដោយ​កាយ​ ​មិន​ត្រូវ​យក​មក​ឆាន់​។​ ​(​ភេសជ្ជៈ​នោះ​)​ ​
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 636783317940871690
ទៅកាន់ទំព័រ៖