ព្រះត្រៃបិដក ភាគ ០៣
ភិក្ខុគប្បីបង្អោនចូលទៅក្នុងប្រទីប ឬក្នុងវត្ដមានពណ៌ខ្មៅ
(១) ។ ភិក្ខុដទៃគប្បីបរិភោគប្រើប្រាស់ដោយកាយបាន តែមិនត្រូវយកមកឆាន់។ ភេសជ្ជៈ មិនទាន់កន្លង៧ ថ្ងៃទេ ភិក្ខុសំគាល់ថាកន្លងហើយ ត្រូវអាបត្ដិទុក្កដ។ភិក្ខុ មានសេចក្ដីសង្ស័យក្នុងភេសជ្ជៈដែលមិនទាន់កន្លង៧ថ្ងៃ ត្រូវអាបត្ដិទុក្កដ។ ភេសជ្ជៈមិនទាន់កន្លង៧ ថ្ងៃ ភិក្ខុសំគាល់ថាមិនទាន់កន្លង មិនត្រូវអាបត្ដិឡើយ។
[១៤៤] អាបត្ដិមិនមានដល់ភិក្ខុដែលតាំងចិត្ដទុក
(២) (ក្ដី) លះបង់ចោល(ក្ដី) នូវភេសជ្ជៈដល់ភិក្ខុដែលមានភេសជ្ជៈបាត់ទៅ (ក្ដី) វិនាសទៅ (ក្ដី) ភ្លើងឆេះ(ក្ដី) ចោរលួចយកទៅ(ក្ដី) គេយកទៅដោយសេចក្ដីស្និទ្ធស្នាល (ក្ដី) ដល់ភិក្ខុដែលបរិច្ចាគលះបង់ដាច់ស្រឡះឥតអាល័យឱ្យអនុបសម្បន្ន ហើយទទួលយកមកបរិភោគវិញ ក្នុងរវាង៧ថ្ងៃ ដល់ភិក្ខុខូចចរិត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទទី៣ ចប់។
(១) យកទៅលាយនឹងវត្ថុទាំងឡាយមានធ្យូងជាដើម សម្រាប់លាប មានលាបជញ្ជាំងជាដើម ។ (២) គឺរវាង ៧ថ្ងៃ ភិក្ខុផ្ទេរភេសជ្ជៈនោះឱ្យទៅជារបស់ដទៃក្រៅពីរបស់ឆាន់ គឺធ្វើជាថ្នាំលាបក្បាល លាបដំបៅ លាបភ្នែកជាដើម។
ID: 636783319933855682
ទៅកាន់ទំព័រ៖