ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី ៤
[១៤៥] សម័យនោះ ព្រះពុទ្ធដ៏ទ្រង់យស កាលទ្រង់គង់នៅវត្ដជេតវនមហាវិហារ ជារបស់អនាថបិណ្ឌិកមហាសេដ្ឋី ទៀបក្រុងសាវត្ថី។ ពេលនោះឯង ព្រះទ្រង់យសជាម្ចាស់ទ្រង់អនុញ្ញាតវស្សិកសាដិក (សម្ពត់ងូតទឹកភ្លៀង) ដល់ភិក្ខុទាំងឡាយហើយ។ ពួកភិក្ខុឆព្វគ្គិយបានដំណឹងថា ព្រះទ្រង់យសជាម្ចាស់ទ្រង់អនុញ្ញាតវស្សិកសាដិកហើយ ក៏នាំគ្នាស្វែងរកចីវរ សម្រាប់ងូតទឹកភ្លៀងមុនគេ ហើយ ធ្វើប្រើប្រាស់ក៏មុនគេដែរ កាលសម្ពត់ងូតទឹកភ្លៀង ចាស់ខូចខាតហើយ (ឆព្វគ្គិយភិក្ខុ) ក៏ងូតទឹកភ្លៀងដោយខ្លួនទទេ។ ភិក្ខុទាំងឡាយណា មានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកភិក្ខុឆព្វគ្គិយមិនសមបីបើនឹងប្រញាប់ស្វែងរកចីវរ សម្រាប់ងូតទឹកភ្លៀង ហើយប្រញាប់ធ្វើប្រើប្រាស់សោះ កាលសម្ពត់វស្សិកសាដិកចាស់ខូចខាតហើយ ក៏ត្រឡប់ងូតទឹកភ្លៀងដោយខ្លួនទទេទៅវិញ។ គ្រានោះ ពួកភិក្ខុទាំងនោះ ក៏នាំសេចក្ដីនុ៎ះក្រាប ទូលចំពោះព្រះទ្រង់ជោគ។ ព្រះអង្គទ្រង់ត្រាស់សួរថា នែភិក្ខុទាំងឡាយ គេថាពួកអ្នកឯងប្រញាប់ស្វែងរកចីវរសម្រាប់ងូតទឹកភ្លៀងមុនគេ
ID: 636783320323547971
ទៅកាន់ទំព័រ៖