ព្រះត្រៃបិដក ភាគ ០៣

ប្រញាប់​ធ្វើ​ប្រើប្រាស់​មុនគេ​ ​លុះ​សម្ព​ត់​វស្សិ​ក​សា​ដិក​ ​ចាស់​ខូច​ហើយ​ ​ត្រឡប់ជា​ងូតទឹក​ភ្លៀង​ដោយខ្លួន​ទទេ​ទៅវិញ​ ​ពិតមែន​ឬ​។​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេ​ត្ដា​ប្រោស​ ​ការនោះ​ពិតមែន​។​ ​ព្រះសម្ពុទ្ធ​ ​ដ៏​មានជោគ​ជា​ម្ចាស់​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ពួក​មោឃបុរស​ ​មិនសមបីបើ​ ​ពួក​អ្នកឯង​ ​ប្រញាប់​ស្វែងរក​ចីវរ​សម្រាប់​ងូតទឹក​ភ្លៀង​មុនគេ​ ​ប្រញាប់​ធ្វើ​ ​ប្រើប្រាស់​មុនគេ​ ​លុះ​សម្ព​ត់​ងូតទឹក​ភ្លៀង​ចាស់​គ្រាំគ្រា​ ​ត្រឡប់ជា​នាំគ្នា​ងូតទឹក​ភ្លៀង​ដោយខ្លួន​ទទេ​សោះ​ ​ម្នាល​មោឃបុរស​ទាំងឡាយ​អំពើ​នេះ​មិន​នាំ​ឱ្យ​កើត​សេចក្ដី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ ​ឬ​នាំ​ជន​ទាំងឡាយ​ដែល​ជ្រះថ្លា​ហើយ​ ​ឱ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ក៏ទេ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាង​ ​នេះ​ថា​ ​ភិក្ខុ​កំណត់​ដឹង​ថា​ខែ​មួយ​ជា​ខាងចុង​នៃ​គិម្ហរដូវ​(​១​)​ ​គប្បី​ស្វែងរក​សា​ដិក​ចីវរ​ ​សម្រាប់​ងូតទឹក​ភ្លៀង​ ​ភិក្ខុ​កំណត់​ដឹង​ថា​នៅ​កន្លះ​ខែ​ជា​ខាងចុង​នៃ​គិម្ហរដូវ​ទៀត​ ​គប្បី​ធ្វើ​ឱ្យ​ស្រេចហើយ​ប្រើប្រាស់​ចុះ​។​ ​បើមិនទាន់​ដល់​ខែ​មួយ​ជា​ខាងចុង​នៃ​គិម្ហរដូវ​ទេ​ ​ភិក្ខុ​ស្វែងរក​សា​ដិក​ចីវរ​សម្រាប់​ងូតទឹក​ភ្លៀង​ ​និង​មិនទាន់​ដល់​កន្លះ​ខែ​ជា​ខាងចុង​គិម្ហរដូវ​ទេ​ ​ភិក្ខុ​ធ្វើ​ឱ្យ​ស្រេច​ ​ហើយ​ប្រើប្រាស់​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​
​(​១​)​ ​តាំងតែ​ ​១រោច​ ​ខែជេស្ឋ​ ​ទៅដល់​ថ្ងៃពេញបូណ៌​មី​ខែ​អាសាឡ្ហ​ ​ហៅថា​ ​ខែ​មួយ​ជា​ខាងចុង​គិម្ហរដូវ​។​ ​តាំងតែ​ ​១កើត​ ​ខែ​អាសាឡ្ហ​ ​ទៅដល់​ថ្ងៃពេញបូណ៌​មី​ ​ហៅថា​កន្លះ​ខែ​ជា​ខាងចុង​គិម្ហរដូវ​។​
ថយ | ទំព័រទី ១៨០ | បន្ទាប់
ទៅកាន់ទំព័រ៖