ព្រះត្រៃបិដក ភាគ ០៣

 [​១៤៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​កំណត់​ដឹង​ថា​ ​ខែ​មួយ​ជា​ខាងចុង​នៃ​គិម្ហរដូវ​ ​ត្រូវ​ស្វែងរក​សា​ដិក​ចីវរ​សម្រាប់​ងូតទឹក​ភ្លៀង​ ​មាន​អធិប្បាយ​ ​ថា​ ​អំពី​ដើម​មក​មនុស្ស​ទាំងឡាយ​ណា​ធ្លាប់​ប្រគេន​សា​ដិក​ចីវរ​សម្រាប់​ងូតទឹក​ភ្លៀង​ ​ពួក​ភិក្ខុ​គប្បី​ចូល​ទៅ​រក​មនុស្ស​ទាំងឡាយ​នោះ​ ​ហើយ​ពោល​យ៉ាងនេះ​ថា​ ​ពេលនេះ​ជា​កាល​នៃ​វស្សិ​ក​សា​ដិក​ ​ពេលនេះ​ជាស​ម័យ​នៃ​ ​វស្សិ​ក​សា​ដិក​ ​សូម្បី​ពួក​មនុស្ស​ឯទៀត​គេ​តែង​ប្រគេន​សា​ដិក​ចីវរ​សម្រាប់​ ​ងូតទឹក​ភ្លៀង​ដែរ​។​ ​ពួក​ភិក្ខុ​មិន​ត្រូវ​និយាយ​ថា​ ​អ្នក​ទាំងឡាយ​ចូរ​ឱ្យ​ ​សា​ដិក​ចីវរ​សម្រាប់​ងូតទឹក​ភ្លៀង​ដល់​អាត្មា​ ​ចូរ​នាំ​យក​សា​ដិក​ចីវរ​សម្រាប់​ ​ងូតទឹក​ភ្លៀង​មក​ឱ្យ​អាត្មា​ ​ចូរ​ផ្លាស់ប្ដូរ​សា​ដិក​ចីវរ​សម្រាប់​ងូតទឹក​ភ្លៀង​ឱ្យ​អាត្មា​ ​ចូរ​ទិញ​សា​ដិក​ចីវរ​សម្រាប់​ងូតទឹក​ភ្លៀង​ឱ្យ​អាត្មា​។​ ​ពាក្យ​ថា​ភិក្ខុ​កំណត់​ដឹង​ ​ថា​ ​នៅ​កន្លះ​ខែ​ជា​ខាងចុង​គិម្ហរដូវ​ទៀត​ ​គប្បី​ធ្វើ​ឱ្យ​ស្រេចហើយ​ប្រើប្រាស់​ ​ចុះ​ ​គឺ​ភិក្ខុ​គប្បី​ធ្វើ​ឱ្យ​ស្រេចហើយ​ប្រើប្រាស់​ក្នុង​កន្លះ​ខែ​ជា​ខាងចុង​គិម្ហរដូវ​។​ ​ពាក្យ​ថា​ ​បើមិនទាន់​ដល់​ខែ១​ ​ជា​ខាងចុង​នៃ​គិម្ហរដូវ​ទេ​ ​គឺ​ថ្ងៃមុន​ពី​មួយ​ ​ខែ​ជា​ខាងចុង​គិម្ហរដូវ​ ​ភិក្ខុ​ស្វែងរក​សា​ដិក​ចីវរ​សម្រាប់​ងូតទឹក​ភ្លៀង​ ​ចីវរ​ ​នោះ​ជា​និ​ស្ស​គ្គិ​យ​។​ ​ពាក្យ​ថា​ ​មិនទាន់​ដល់​កន្លះ​ខែ​ជា​ខាងចុង​គិម្ហរដូវ​ទេ​ ​គឺ​ថ្ងៃមុន​ពី​កន្លះ​ខែ​ជា​ខាងចុង​គិម្ហរដូវ​ ​ភិក្ខុ​ធ្វើ​ស្រេចហើយ​ប្រើប្រាស់​
ថយ | ទំព័រទី ១៨១ | បន្ទាប់
ទៅកាន់ទំព័រ៖