ព្រះត្រៃបិដក ភាគ ០៣

សម្ព​ត់​នោះ​ ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​លះបង់​ឱ្យ​ស្រឡះ​ដល់​សង្ឃ​ក៏បាន​ ​គណៈ​ ​ក៏បាន​ ​បុគ្គល​ដ៏​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​លះបង់​យ៉ាងនេះ​។​បេ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​វស្សិ​ក​សា​ដិក​ចីវរ​របស់ខ្ញុំ​នេះ​ ​ខ្ញុំ​ស្វែងរក​បាន​មក​ក្នុង​មុន​ពី​មួយ​ខែ​ជា​ខាងចុង​គិម្ហរដូវ​ ​ធ្វើ​ស្រេចហើយ​ប្រើ​ ​ប្រាស់​ក្នុង​កាលមុន​ពី​កន្លះ​ខែ​ជា​ខាងចុង​គិម្ហរដូវ​ ​សម្ព​ត់​នេះ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំ​សូម​លះបង់​នូវ​វស្សិ​ក​សា​ដិក​ចីវរ​នេះ​ដល់​សង្ឃ​។​ ​បេ​។​ ​ពាក្យ​តពីនេះទៅ​ ​មាន​សេចក្ដី​ដូចគ្នានឹង​សិក្ខាបទ​ទី​ ​១​ ​នៃ​ចីវរ​វគ្គ​។​
 [​១៤៧​]​ ​ខាងចុង​គិម្ហរដូវ​នៅ​លើស​មួយ​ខែ​ ​ភិក្ខុ​សំគាល់​ថា​លើស​ ​មែន​ ​ហើយ​ស្វែងរក​សា​ដិក​ចីវរ​សម្រាប់​ងូតទឹក​ភ្លៀង​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​ ​បា​ចិ​ត្ដិយ​។​ ​ខាងចុង​គិម្ហរដូវ​នៅ​លើស​មួយ​ខែ​ ​តែ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ហើយ​ស្វែង​រក​វស្សិ​ក​សា​ដិក​ចីវរ​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ខាងចុង​ ​គិម្ហរដូវ​នៅ​លើស​មួយ​ខែ​ ​ភិក្ខុ​សំគាល់​ថា​នៅ​ខ្វះ​ ​ហើយ​ស្វែង​រក​វស្សិ​ក​សា​ដិក​ចីវរ​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ខាងចុង​គិម្ហរដូវ​នៅ​លើស​ ​កន្លះ​ខែ​ទៀត​ ​ភិក្ខុ​សំគាល់​ថា​លើស​មែន​ ​ហើយ​ធ្វើ​ឱ្យ​ស្រេច​ប្រើប្រាស់​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ខាងចុង​គិម្ហរដូវ​នៅ​លើស​កន្លះ​ខែ​ទៀត​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ហើយ​ធ្វើ​ឱ្យ​ស្រេច​ប្រើប្រាស់​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ខាងចុង​គិម្ហរដូវ​នៅ​លើស​កន្លះ​ខែ​ទៀត
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636783322242757744
ទៅកាន់ទំព័រ៖