ព្រះត្រៃបិដក ភាគ ០៣

សិក្ខាបទ​ទី​ ​៥​


 [​១៤៩​]​ ​សម័យ​នោះ​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់​ក្នុង​វត្ដ​ជេតពន​ ​ជា​របស់​អនាថបិណ្ឌិក​មហាសេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ឧប​នន្ទ​សក្យ​បុត្រ​ដ៏​មាន​អាយុ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុ​ដែល​ជាស​ទ្ធិ​វិហារិក​របស់​ព្រះ​ថេរ​ជា​បង​ថា​ ​នែ​អាវុសោ​ ​អ្នក​ចូរ​មក​ ​យើង​នឹង​ចៀស​ទៅកាន់​ចារិក​ក្នុង​ជនបទ​។​ ​ភិក្ខុ​នោះ​ឆ្លើយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំករុណា​ទៅ​មិនបានទេ​ ​(​ដ្បិត​)​ខ្ញុំករុណា​មាន​ចីវរ​ចាស់​គ្រាំគ្រា​ហើយ​។​ ​ឧប​នន្ទ​ភិក្ខុ​និយាយ​ថា​ ​មក​ចុះ​អាវុសោ​ ​ខ្ញុំ​នឹង​ឱ្យ​ចីវរ​លោក​ ​ហើយ​បានឱ្យ​ចីវរ​ទៅ​ភិក្ខុ​នោះ​។​ ​ភិក្ខុ​នោះ​បានឮ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ម្ចាស់​នឹង​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​ចារិក​ក្នុង​ជនបទ​។​ ​ទើប​ភិក្ខុ​នោះ​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ឥឡូវនេះ​ ​អញ​មិន​ចៀស​ទៅកាន់​ចារិក​ក្នុង​ជនបទ​ជាមួយនឹង​ឧប​នន្ទ​សក្យ​បុត្រ​ដ៏​មាន​អាយុ​ទេ​ ​អញ​មុខ​ជា​នឹង​ទៅកាន់​ចារិក​ក្នុង​ជនបទ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​វិញ​។​ ​លំដាប់នោះ​ ​ឧប​នន្ទ​សក្យ​បុត្រ​ដ៏​មាន​អាយុ​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុ​នោះ​ថា​ ​ឥឡូវនេះ​ ​អាវុសោ​ ​លោក​ចូរ​មក​ ​យើង​នឹង​នាំគ្នា​ទៅកាន់​ចារិក​ក្នុង​ជនបទ​។​ ​ភិក្ខុ​នោះ​ឆ្លើយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំករុណា​មិនទៅ​កាន់​ចារិក​ក្នុង​ជនបទ​ជាមួយនឹង​លោក​ទេ​
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ទៅកាន់ទំព័រ៖