ព្រះត្រៃបិដក ភាគ ០៣

អ្នក​ទាំងឡាយ​ត្រូវ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ឱ្យ​ចីវរ​ដល់​ភិក្ខុ​(​ដទៃ​)​ដោយខ្លួនឯង​ហើយ​ ​ខឹង​អន់​ចិត្ដ​ដណ្ដើមយក​(​ចីវរ​)​ ​មកវិញ​ក្ដី​ ​ប្រើ​ឱ្យ​គេ​ដណ្ដើមយក​មកវិញ​ក្ដី​ ​ភិក្ខុ​នោះ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​
 ​[​១៥០​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​មាន​សេចក្ដីអធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​ ​ដល់​ភិក្ខុ​ ​គឺ​ដល់​ភិក្ខុ​ដទៃ​។​ ​ពាក្យ​ថា​ ​ខ្លួនឯង​ ​គឺ​បានឱ្យ​ទៅ​ខ្លួនឯង​។​ ​ដែល​ហៅថា​ ​ចីវរ​នោះ​ ​បាន​ដល់​ចីវរ៦យ៉ាង​ ​ចីវរ​ណាមួយ​ ​យ៉ាង​តូចបំផុត​ល្មម​សម្រេច​កិច្ច​វិកប្ប​បាន​។​ ​ពាក្យ​ថា​ ​ខឹង​អន់​ចិត្ដ​ ​គឺ​មិន​ត្រេកអរ​ ​មាន​ចិត្ដ​ក្ដួលក្ដៅ​ ​រឹងរូស​។​ ​ពាក្យ​ថា​ ​ដណ្ដើមយក​មកវិញ​ ​គឺ​ដណ្ដើមយក​មក​ដោយខ្លួនឯង​វិញ​ ​ចីវរ​នោះ​ជា​និ​ស្ស​គ្គិ​យ​។​ ​ពាក្យ​ថា​ ​ប្រើ​ឱ្យ​គេ​ដណ្ដើម​ ​យក​មកវិញ​ ​គឺ​ភិក្ខុ​បង្គាប់​អ្នកដទៃ​ ​(​ឱ្យ​ដណ្ដើមយក​មកវិញ​)​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​បង្គាប់​ទៅ​តែម្ដង​ទេ​ ​អ្នកទទួល​បង្គាប់​ទៅ​ដណ្ដើមយក​ច្រើនដង​ ​ចីវរ​ទំា​ងនោះ​ជា​និ​ស្ស​គ្គិ​យ​ ​ភិក្ខុ​ត្រូវ​លះបង់​ដល់​សង្ឃ​ក៏បាន​ ​គណៈ​ក៏បាន​ ​បុគ្គល​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​លះបង់​យ៉ាងនេះ​។​បេ​។​ ​ថា​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ចីវរ​របស់ខ្ញុំ​នេះ​ ​ខ្ញុំ​បានឱ្យ​ទៅ​ភិក្ខុ​ ​(​ដទៃ​)​
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636783324189799108
ទៅកាន់ទំព័រ៖