ព្រះត្រៃបិដក ភាគ ០៣

ភិក្ខុ​សំគាល់​អនុបសម្បន្ន​ថា​ជា​ឧបសម្បន្ន​ទៅវិញ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ក្នុង​បុគ្គល​ដែល​ជា​អនុបសម្បន្ន​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​សំគាល់​អនុបសម្បន្ន​ថា​ ​អនុបសម្បន្ន​ពិតមែន​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​
 [​១៥២​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ដែល​ភិក្ខុ​អ្នកទទួល​ចីវរ​នោះ​គេ​ឱ្យ​ត្រឡប់​វិញ​ ​ឬ​ភិក្ខុ​ដែល​មាន​សេចក្ដី​ស្និទ្ធស្នាល​នឹង​ភិក្ខុ​អ្នកទទួល​ចីវរ​នោះ​ហើយ​កាន់​យក​មកវិញ​ ​ដល់​ភិក្ខុ​ដែល​ខូច​ចរិត​ ​ដល់​ភិក្ខុ​ដែល​ជា​ខាងដើម​បញ្ញ​ត្ដិ​។​

​សិក្ខាបទ​ទី៥​ ​ចប់​។​

ថយ | ទំព័រទី ១៨៩ | បន្ទាប់
ទៅកាន់ទំព័រ៖