ព្រះត្រៃបិដក ភាគ ០៣

ហើយ​ឱ្យ​ពួក​ជាង​ដម្បាញ​ត្បាញ​ចីវរ​ឱ្យ​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ពួក​មនុស្ស​ទាំងនោះ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​(​ដូច្នោះ​)​ ​ហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​មាន​សេចក្ដីប្រាថ្នា​តិច​។​ ​បេ​។​ ​ភិក្ខុ​ទាំងនោះ​ក៏​ពោល​ ​ទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​មិនសមបើ​នឹង​ទៅ​សូម​ ​អម្បោះ​មក​ដោយខ្លួនឯង​ ​ហើយ​ឱ្យ​ពួក​ជាង​ដម្បាញ​ត្បាញ​ចីវរ​ឱ្យ​(​ដូច្នេះ​)​ ​សោះ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​នាំ​សេចក្ដី​នុ៎ះ​ក្រាបទូល​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ពួក​អ្នកឯង​ទៅ​សូម​អម្បោះ​មក​នឹង​ខ្លួនឯង​ ​ហើយ​ឱ្យ​ពួក​ជាង​ដម្បាញ​ត្បាញ​ចីវរ​ឱ្យ​ ​ពិតមែន​ឬ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេ​ត្ដា​ប្រោស​ ​ការនោះ​ពិតមែន​។​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ ​មោឃបុរស​ ​ពួក​អ្នកឯង​ ​មិនសមបើ​ហ៊ាន​ទៅ​សូម​អម្បោះ​មក​នឹង​ខ្លួនឯង​ ​ហើយ​ឱ្យ​ពួក​ជាង​ដម្បាញ​ត្បាញ​ចីវរ​ឱ្យ​(​ដូច្នេះ​)​ ​សោះ​ ​ម្នាល​មោឃបុរស​ ​អំពើ​ដែល​អ្នកធ្វើ​មកនេះ​ ​មិន​នាំ​ឱ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ ​នឹង​មិន​នាំ​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​ឱ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ត្រូវ​សំដែង​ឡើង​នូវ​សិក្ខាបទ​ ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​សូម​អម្បោះ​មក​ដោយខ្លួនឯង​ ​ហើយ​ឱ្យ​ពួក​ ​ជាង​ដម្បាញ​ត្បាញ​ចីវរ​ឱ្យ​ ​ភិក្ខុ​នោះ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​
ថយ | ទំព័រទី ១៩១ | បន្ទាប់
ទៅកាន់ទំព័រ៖