ព្រះត្រៃបិដក ភាគ ០៣

ភិក្ខុ​សំគាល់​ចីវរ​ដែល​ឱ្យ​គេ​ត្បាញ​រួចហើយ​ថា​ ​មិនមែន​ចីវរ​ ​ដែល​ឱ្យ​គេ​ត្បាញ​ទេ​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​សំគាល់​ចីវរ​ដែល​មិនមែន​ឱ្យ​គេ​ត្បាញ​ថា​ ​ចីវរ​ដែល​ឱ្យ​គេ​ត្បាញ​ហើយ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​មិនមែន​ចីវរ​ដែល​ឱ្យ​គេ​ត្បាញ​ទេ​ ​តែ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​សំគាល់​ចីវរ​ដែល​មិនមែន​ឱ្យ​គេ​ត្បាញ​ថា​ ​មិនមែន​ ​ចីវរ​ដែល​ឱ្យ​គេ​ត្បាញ​ពិតមែន​ ​មិន​ត្រូវ​អាបត្ដិ​ឡើយ​។​
 ​[​១៥៦​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ដែល​សូម​អម្បោះ​មក​ដើម្បី​ដេរ​ចីវរ​ ​ដើម្បី​ធ្វើ​សម្ព​ត់​អាយោគ​ ​ដើម្បី​ធ្វើ​វត្ថពន្ធ​ចង្កេះ​ ​ដើម្បី​ធ្វើ​យោគបាត្រ​ ​ដើម្បី​ធ្វើ​ស្លោកបាត្រ​ ​ដើម្បី​ធ្វើ​សម្ព​ត់​ត្រងទឹក​ ​ដល់​ភិក្ខុ​ដែល​សូម​អម្បោះ​ ​អំពី​ពួក​ញាតិ​ ​ដល់​ភិក្ខុ​ដែល​សូម​អម្បោះ​ពី​ពួក​ជន​ដែល​បាន​បវារណា​ទុក​ ​ដល់​ភិក្ខុ​ដែល​សូម​អម្បោះ​ដើម្បី​ជា​ប្រយោជន៍​ដល់​ភិក្ខុ​ដទៃ​ ​ដល់​ភិក្ខុ​ដែល​ ​បាន​មក​ដោយ​ទ្រព្យរបស់​ខ្លួន​ ​ដល់​ភិក្ខុ​ដែល​ខូច​ចរិត​ ​ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញ​ត្ដិ​។​ ​

​សិក្ខាបទ​ទី៦​ ​ចប់​។​ ​

ថយ | ទំព័រទី ១៩៣ | បន្ទាប់
ទៅកាន់ទំព័រ៖