ព្រះត្រៃបិដក ភាគ ០៣

សិក្ខាបទ​ទី​ ​៧​


 [​១៥៧​]​ ​សម័យ​នោះ​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​ទ្រង់​គង់​នៅ​វត្ដ​ជេតវន​ ​ជា​របស់​អនាថបិណ្ឌិក​មហាសេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​មាន​បុរស​ម្នាក់​ ​កាល​ចេញទៅ​កាន់​និវាស​ស្ថាន​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ប្រពន្ធ​ថា​ ​ចូរ​នាង​ថ្លឹង​អម្បោះ​យក​ទៅ​ឱ្យ​ជាង​ដម្បាញ​ ​ឯណោះ​ ​ហើយ​ប្រាប់​ឱ្យ​គេ​ត្បាញ​ចីវរ​ទុក​ទៅ​ ​ចំា​អញ​ត្រឡប់មកវិញ​ ​នឹង​ប្រគេន​ចីវរ​ ​(​នោះ​)​ ​ឱ្យ​ព្រះ​ឧប​នន្ទ​ជា​ម្ចាស់​គ្រង​។​ ​ភិក្ខុ​មួយ​រូប​ជា​អ្នក​កាន់បិណ្ឌ​ចា​រិក​វត្ដ​ ​បានឮ​ពាក្យ​ដែល​បុរស​នោះ​និយាយ​ហើយ​។​ ​ទើប​ភិក្ខុ​នោះ​ចូល​ទៅ​រក​ឧប​នន្ទ​សក្យ​បុត្រ​ដ៏​មាន​អាយុ​ ​លុះដល់​ហើយ​បាន​ ​និយាយ​ពាក្យ​នេះ​នឹង​ឧប​នន្ទ​សក្យ​បុត្រ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​ឧប​នន្ទ​ ​លោក​ជា​អ្នកមាន​បុណ្យ​ធំ​ ​ព្រោះ​បុរស​ម្នាក់​នៅ​ទីឯណោះ​ ​កាល​គាត់​ចេញទៅ​កាន់​និវាស​ស្ថាន​ ​បាន​និយាយ​នឹង​ប្រពន្ធ​គាត់​ថា​ ​ចូរ​នាង​ថ្លឹង​អម្បោះ​(​សម្រាប់​ត្បាញ​ចីវរ​)​ ​ហើយ​យក​ទៅ​ឱ្យ​ជាង​ដម្បាញ​ឯណោះ​ ​ឱ្យ​គេ​ត្បាញ​ចីវរ​ទុក​ឱ្យ​(​អញ​)​ ​ចាំ​អញ​ត្រឡប់មកវិញ​ ​នឹង​ប្រគេន​ចីវរ​ឱ្យ​ព្រះ​ឧប​នន្ទ​ជា​ម្ចាស់​គ្រង​។​ ​ឧប​នន្ទ​ដ៏​មាន​អាយុ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636783327393282337
ទៅកាន់ទំព័រ៖