ព្រះត្រៃបិដក ភាគ ០៣

ពិតមែន​ឬ​។​ ​ឧប​នន្ទ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេ​ត្ដា​ប្រោស​ ​ការនោះ​ពិតមែន​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​នែ​ឧប​នន្ទ​ ​បុរស​នោះ​ ​ជា​ញាតិ​របស់​អ្នកឯង​ ​ឬមិន​មែន​ជា​ញាតិ​ទេ​។​ ​ឧប​នន្ទ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ ​បុរស​នោះ​មិនមែន​ជា​ញាតិ​ទេ​។​ ​ម្នាល​មោឃបុរស​ ​បុគ្គល​មិនមែន​ជា​ញាតិ​តែង​មិន​ទទួលដឹង​នូវ​ការ​សមគួរ​ ​និង​មិន​សមគួរ​ ​ការ​ល្អិតល្អ​ ​និង​មិន​ល្អិតល្អ​ ​របស់​បុគ្គល​ដែល​មិនមែន​ជា​ ​ញាតិ​ទេ​ ​នែ​មោឃបុរស​ ​ក្នុង​រឿង​ចីវរ​នោះ​ ​(​បើ​)​ ​ម្ចាស់​ចីវរ​គេ​មិនបាន​បវារណា​មក​ពីដើម​ទេ​ ​អ្នកឯង​មិនសមបើ​នឹង​ហ៊ាន​ចូល​ទៅ​រក​ពួក​ជាង​ដម្បាញ​ ​របស់​គហបតិ​ដែល​មិនមែន​ជា​ញាតិ​ ​ហើយ​ដល់​នូវ​កិរិយា​កំណត់​ក្នុង​ចីវរ​ ​(​គឺ​រិះគន់​ចង់បាន​ល្អ​ឱ្យ​ហួសហេតុ​ដូច្នេះ​សោះ​)​ ​នែ​មោឃបុរស​ ​អំពើ​ដែល​ ​អ្នកឯង​ធ្វើ​មកនេះ​ ​មិនមែន​នាំ​ឱ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ ​និង​មិនមែន​នាំ​ឱ្យ​ជន​ដែល​ជ្រះថ្លា​ស្រាប់ហើយ​ ​ឱ្យ​រឹងរឹតតែ​ ​ជ្រះថ្លា​ឡើង​ទេ​។​ ​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​គហបតិ​ ​(​គឺ​បុរស​ជា​ម្ចាស់ផ្ទះ​)​ក្ដី​ ​គហបតានី​ ​(​គឺ​ស្រី​ជា​ម្ចាស់ផ្ទះ​)​ក្ដី​ដែល​មិនមែន​ជា​ញាតិ​ ​ឱ្យ​ជាង​ដម្បាញ​ត្បាញ​ចីវរ​ចំពោះ​ភិក្ខុ​ណាមួយ​។​ ​បើ​ភិក្ខុ​នោះ​ ​ដែល​អ្នក​ម្ចាស់​ចីវរ​គេ​មិនបាន​បវារណា​មក​ពីមុន​ក្នុង​រឿង​ចីវរ​នោះ​ ​អាច​ហ៊ាន​ចូល​ទៅ​រក​ជាង​ដម្បាញ​
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ទៅកាន់ទំព័រ៖