ព្រះត្រៃបិដក ភាគ ០៣

ចីវរ​នោះ​ជា​និ​ស្ស​គ្គិ​យ​ ​ក្នុង​ខណៈ​ដែល​បាន​មក​ ​ភិក្ខុ​ត្រូវ​លះបង់​ដល់​សង្ឃ​ក៏បាន​ ​គណៈ​ក៏បាន​ ​បុគ្គល​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​ ​លះបង់​យ៉ាងនេះ​ថា​។​បេ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ចីវរ​របស់ខ្ញុំ​ករុណា​នេះ​ ​ម្ចាស់​ចីវរ​មិនបាន​បវារណា​មក​ពីមុន​ទេ​ ​ខ្ញុំករុណា​បាន​ចូល​ទៅ​រក​ពួក​ជាង​ដម្បា​ញរ​បស់​គហបតី​ដែល​មិនមែន​ជា​ញាតិ​ ​ហើយ​ដល់​នូវ​កិរិយា​កំណត់​ក្នុង​ចីវរ​ ​(​គឺ​ចង់បាន​ល្អ​ហួសហេតុ​)​ ​ចីវរ​នេះ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំករុណា​ ​សូម​លះបង់​ចីវរ​នេះ​ដល់​សង្ឃ​។​ ​ពាក្យ​ថា​អំពី​នេះ​ទៅ​មាន​សេចក្ដី​ ​ដូចគ្នានឹង​សិក្ខាបទ​ទី១​ ​នៃ​ចីវរ​វគ្គ​ខាងដើម​នោះ​ហើយ​។​
 ​[​១៥៩​]​ ​ភិក្ខុ​សំគាល់​គហបតិ​មិនមែន​ជា​ញាតិ​ ​ថា​មិនមែន​ជា​ញាតិ​ពិតមែន​ ​គេ​មិនបាន​បវារណា​មក​ពីដើម​ទេ​ ​ចូល​ទៅ​រក​ជាង​ដម្បា​ញរ​បស់​គហបតិ​ ​ហើយ​ដល់​នូវ​កិរិយា​កំណត់​ក្នុង​ចីវរ​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​គហបតិ​មិនមែន​ជា​ញាតិ​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​គេ​មិន​ ​បាន​បវារណា​មក​ពីមុន​ ​ចូល​ទៅ​រក​ជាង​ដម្បា​ញរ​បស់​គហបតិ​ ​ហើយ​ដល់​នូវ​កិរិយា​កំណត់​ក្នុង​ចីវរ​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​សំគាល់​គហបតិ​ដែល​មិនមែន​ជា​ញាតិ​ ​ថា​ជា​ញាតិ​ ​គេ​មិនបាន​បវារណា​ទុកមុន​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636783329916036630
ទៅកាន់ទំព័រ៖