ព្រះត្រៃបិដក ភាគ ០៣

ចូល​ទៅ​រក​ពួក​ជាង​ដម្បា​ញរ​បស់​គហបតិ​ ​ហើយ​ដល់​នូវ​កិរិយា​កំណត់​ក្នុង​ចីវរ​ ​ត្រូវ​អា​បត្ដិ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​សំគាល់​គហបតិ​ដែល​ជា​ញាតិ​ ​ថា​មិនមែន​ជា​ញាតិ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​នឹង​គហបតិ​ ​ដែល​ជា​ញាតិ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​សំគាល់​គហបតិ​ដែល​ជា​ញាតិ​ ​ថា​ជា​ញាតិ​ពិតមែន​ ​មិន​ត្រូវ​អាបត្ដិ​អ្វី​ឡើយ​។​ ​
 ​[​១៦០​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ដែល​កំណត់​ចីវរ​ ​ក្នុង​សំណាក់​នៃ​ពួក​គហបតិ​ដែល​ជា​ញាតិ​ ​ដល់​ភិក្ខុ​ដែល​កំណត់​ចីវរ​ក្នុង​សំណាក់​នៃ​ពួក​គហបតិ​ដែល​បាន​បវារណា​ ​ដល់​ភិក្ខុ​ដែល​កំណត់​ចីវរ​ដើម្បី​ជា​ប្រយោជន៍​ដល់​ភិក្ខុ​ឯទៀត​ ​ដល់​ភិក្ខុ​ដែល​ធ្វើ​ចីវរ​ដោយ​ទ្រព្យរបស់​ខ្លួន​ ​ដល់​ភិក្ខុ​ដែល​ ​ម្ចាស់​ចីវរ​គេ​ចង់ឱ្យ​ត្បាញ​ចីវរ​មាន​ដំ​ឡៃ​ច្រើន​ ​តែ​ភិក្ខុ​ឱ្យ​គេ​ត្បាញ​ចីវរ​មាន​ដំ​ឡៃ​តិច​វិញ​ ​ដល់​ភិក្ខុ​ដែល​ខូច​ចរិត​ ​ដល់​ភិក្ខុ​ដែល​ជា​ខាងដើម​បញ្ញ​ត្ដិ​។​

​សិក្ខាបទ​ទី៧​ ​ចប់​។​

ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 636783330289037965
ទៅកាន់ទំព័រ៖