ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី ៨
[១៦១] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ កាលគង់នៅក្នុងវត្ដជេតវន របស់អនាថបិណ្ឌិកមហាសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មហាអាមាត្យម្នាក់ កាលចេញទៅកាន់ទីនិវាស្ថានជាទីព្រាត់ប្រាស បានប្រើបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយដោយពាក្យថា លោកម្ចាស់ទាំងឡាយចូរនិមន្ដខ្ញុំនឹងថ្វាយសម្ពត់ចំណាំវស្សា។ ឯពួកភិក្ខុសង្ស័យថា ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់អនុញ្ញាតសម្ពត់ចំណាំវស្សាដល់ពួកភិក្ខុដែលចាំវស្សាហើយ ទើបមិននាំគ្នាមក (ព្រោះវេលានៅមិនទាន់ចេញវស្សា)។ លំដាប់នោះ មហាអាមាត្យនោះ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា អញបានប្រើបម្រើទៅហើយ មិនសមបីបើលោកម្ចាស់ទាំងឡាយមិននិមន្ដមក ខ្លួនអញចេញទៅក្នុងកងទ័ព ការរស់នៅ ឬស្លាប់ទៅមិនងាយដឹងទេ។ ភិក្ខុទាំងឡាយបានឮមហាអាមាត្យនោះពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ទើបពួកភិក្ខុ ទាំងនោះក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់សំដែងធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយក្នុងខណៈនោះថា ម្នាលភិក្ខុទាំងឡាយ
ID: 636783330630157476
ទៅកាន់ទំព័រ៖