ព្រះត្រៃបិដក ភាគ ០៣

 ​ ​[​១៦២​]​ ​ត្រង់​ពាក្យ​ថា​ ​ខ្វះ១០ថ្ងៃ​ទៀត​ ​គឺ​នៅ​ខ្វះ១០ថ្ងៃ​ទៀត​នឹង​ដល់​ថ្ងៃ​បវារណា​។​ ​ថ្ងៃ​បវារណា​ក្នុង​ខែកត្ដិក​ ​តថាគត​ត្រាស់​ហៅថា​ ​ថ្ងៃពេញបូណ៌​មី​នៃ​ខែកត្ដិក​ដែល​ជា​ខែទី​ ​៣​ ​នៃ​វស្សានរដូវ​។​ ​ដែល​ហៅថា​ ​អច្ចេកចីវរ​នោះ​ ​គឺ​សម្ព​ត់​ដែល​បុគ្គល​ណាមួយ​ត្រូវការ​នឹង​ចេញទៅ​ក្នុង​កងទ័ព​ក្ដី​ ​ត្រូវការ​នឹង​ចេញទៅ​កាន់​និ​វា​ស្ថាន​ក្ដី​ ​មនុស្ស​មាន​ជម្ងឺ​ក្ដី​ ​ស្រី​មានគភ៌​ក្ដី​ ​បុគ្គល​ឥត​សទ្ធា​ត្រឡប់​មាន​សទ្ធា​ក្លា​កើតឡើង​ក្ដី​ ​បុគ្គល​គ្មាន​សេចក្ដី​ជ្រះថ្លា​ត្រឡប់ជា​មាន​សេចក្ដី​ជ្រះថ្លា​កើតឡើង​ក្ដី​។​ ​បើ​បុគ្គល​នោះ​ប្រើ​បម្រើ​ទៅកាន់​សំណាក់​ភិក្ខុ​ទាំងឡាយ​ ​(​ចំពោះ​ចីវរ​ណា​)​ ​ដោយ​ពាក្យ​ ​ថា​លោកម្ចាស់​ទាំងឡាយ​សូម​និ​មន្ដ​មក​ ​ខ្ញុំ​ព្រះករុណា​នឹង​ប្រគេន​សម្ព​ត់​ ​វស្សា​វាសិក​ ​(​សម្ព​ត់​ចំណាំ​វស្សា​)​។​ ​ចីវរ​នេះ​ឈ្មោះថា​ ​អច្ចេកចីវរ​ ​(​គឺ​ចីវរ​ដែល​បុគ្គល​ធ្វើ​ដោយ​រួសរាន់​)​។​ ​ពាក្យ​ថា​ ​ភិក្ខុ​សំគាល់​ថា​ជា​អច្ចេកចីវរ​ ​គប្បី​ទទួល​ទុក​ ​លុះ​ទទួល​រួចហើយ​ ​គប្បី​ទុក​ដរាប​អស់​សម័យ​ចីវរកាល​ ​សេចក្ដី​ថា​ ​ភិក្ខុ​ត្រូវ​ធ្វើ​សេចក្ដីសំគាល់​ថា​នេះ​ជា​អច្ចេកចីវរ​ ​ហើយ​ទុកដាក់​ចុះ​។​ ​ដែល​ហៅថា​ ​សម័យ​ចីវរកាល​នោះ​ ​គឺថា​ ​បើ​ភិក្ខុ​មិនបាន​ក្រាលកឋិន​ទេ​ ​នោះ​ត្រូវ​កំណត់​យក​ខែ​ចុង​(​១​)​ ​នៃ​វស្សានរដូវ១​ ​ខែ
​(​១​)​ ​បើ​ភិក្ខុ​មិនបាន​ក្រាលកឋិន​ទេ​ ​ចីវរកាល​មានតែ១ខែ​ ​គឺ​រាប់​តាំងពី​ថ្ងៃ​ ​១​ ​រោច​ខែអស្សុជ​ ​ទៅដល់​ថ្ងៃ១៥កើត​ ​ខែកត្ដិក​ ​បើ​បាន​ក្រាលកឋិន​ ​ចីវរកាល​មាន៥ខែ​ ​គឺ​រាប់​តាំងពី​ថ្ងៃ១រោច​ ​ខែអស្សុជ​ ​ទៅដល់​ថ្ងៃ១៥កើត​ខែផល្គុន​ ​នេះ​ហៅថា​ ​ចីវរកាល​សម័យ​។​
ថយ | ទំព័រទី ២០៦ | បន្ទាប់
ទៅកាន់ទំព័រ៖