ព្រះត្រៃបិដក ភាគ ០៣

បើ​បាន​ក្រាលកឋិន​ត្រូវ​កំណត់​យក៥ខែ​។​ ​ពាក្យ​ថា​ ​ថាបើ​ភិក្ខុ​ទុកដាក់​ឱ្យ​ហួសកំណត់​នោះ​ទៅ​ ​គឺថា​បើ​មិនបាន​ក្រាលកឋិន​ ​ភិក្ខុ​បណ្ដោយ​ឱ្យ​អច្ចេកចីវរ​កន្លង​ថ្ងៃ​ខាងចុង​នៃ​វស្សានរដូវ​ ​គឺ​ថ្ងៃពេញបូណ៌​មី​ខែកត្ដិក​ទៅ​ ​អច្ចេកចីវរ​នោះ​ជា​និ​ស្ស​គ្គិ​យ​។​ ​បើ​ភិក្ខុ​ក្រាលកឋិន​រួចហើយ​ ​បណ្ដោយ​ឱ្យ​ ​អច្ចេកចីវរ​កន្លង​ហួស​ថ្ងៃ​ដែល​ភិក្ខុ​ដោះ​កឋិន​ទៅ​ ​អច្ចេកចីវរ​នោះ​ជា​និ​ស្ស​គ្គិ​យ​ដែរ​ ​ភិក្ខុ​ត្រូវ​លះបង់​ដល់​សង្ឃ​ក៏បាន​ ​គណៈ​ក៏បាន​ ​បុគ្គល​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គប្បី​លះបង់​យ៉ាងនេះ​ថា​។​បេ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​អច្ចេកចីវរ​របស់ខ្ញុំ​នេះ​ ​ខ្ញុំ​ទុក​ឱ្យ​កន្លង​សម័យ​ចីវរកាល​ទៅ​ហើយ​ ​ចីវរ​នេះ​ជា​និ​ស្ស​គ្គិ​យ​ ​ខ្ញុំករុណា​សូម​លះបង់​អច្ចេកចីវរ​នេះ​ ​ដល់​សង្ឃ​ ​សេចក្ដី​អំពី​នេះ​ទៅ​ ​មាន​សេចក្ដី​ដូចគ្នានឹង​សិក្ខាបទ​ទី​ ​១នៃ​ចីវរ​វគ្គ​ខាងដើម​ហើយ​។​
 [​១៦៣​]​ ​អច្ចេកចីវរ​ពិតមែន​ ​ភិក្ខុ​ក៏​សំគាល់​ថា​ជា​អច្ចេកចីវរ​ ​បើ​ភិក្ខុ​ទុក​ឱ្យ​កន្លង​សម័យ​ចីវរកាល​ទៅ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ក្នុង​អច្ចេកចីវរ​ ​ហើយ​ទុក​ឱ្យ​កន្លង​សម័យ​ចីវរកាល​ទៅ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​អច្ចេកចីវរ​មែន​ ​ភិក្ខុ​សំគាល់​ថា​មិនមែន​ជា​អច្ចេកចីវរ​ ​ទុក​ឱ្យ​កន្លង​ហួសសម័យ​ចីវរកាល​ទៅ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​ភិក្ខុ​សំគាល់​អច្ចេកចីវរ​ដែល​មិនបាន​អធិដ្ឋាន​ ​ថា​បាន​អធិដ្ឋាន​ហើយ​ក្តី​ ​សំគាល់​អច្ចេកចីវរ​
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 636783332744368401
ទៅកាន់ទំព័រ៖