ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី ៩
[១៦៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគកាលគង់នៅក្នុងវត្ដជេតវន របស់អនាថបិណ្ឌិកមហាសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុទាំងឡាយនៅចាំវស្សាហើយ ទៅនៅក្នុងសេនាសនៈដែលឋិតនៅក្នុងព្រៃ។ ពួកចោរខែកត្ដិក
(១) គិតគ្នាថា ពួកភិក្ខុបានលាភ(ច្រើន) ហើយក៏នាំគ្នាមកបៀតបៀន។ ភិក្ខុទាំងឡាយក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់សំដែងធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលអាស្រ័យនៅសេនាសនៈក្នុងព្រៃ តថាគតអនុញ្ញាតឱ្យទុក បណ្ដាចីវរទាំង ៣ ចីវរណាមួយ ក្នុងចន្លោះផ្ទះបាន។ សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់អនុញ្ញាតឱ្យភិក្ខុដែលអាស្រ័យនៅសេនាសនៈក្នុងព្រៃទុកដាក់បណ្ដាចីវរទាំង៣ ចីវរណាមួយ ក្នុងចន្លោះផ្ទះបាន។ ពួកភិក្ខុនោះក៏បានទុកដាក់បណ្ដាចីវរទាំង ៣ ចីវរណាមួយក្នុងចន្លោះផ្ទះហើយនៅប្រាសចាកហួស៦រាត្រី។ ចីវរទាំងនោះបាត់ទៅខ្លះ
(១) អដ្ឋកថា ប្រាប់ថា ពួកចោរដែលធ្វើចោរកម្មក្នុងខែកត្ដិក។
ID: 636783334087305213
ទៅកាន់ទំព័រ៖