ព្រះត្រៃបិដក ភាគ ០៣
ចីវររបស់ខ្ញុំនេះដែលខ្ញុំនៅប្រាសហើយអស់កាលជាង៦រាត្រី ជានិស្សគ្គិយ ព្រោះមិនមានភិក្ខុសម្មតិ ខ្ញុំសូមលះបង់ចីវរនេះដល់សង្ឃ។បេ។ ពាក្យត អំពីនេះទៅមានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃចីវរវគ្គខាងដើមហើយ។
[១៦៧] ចីវរកន្លងហួសជាង៦រាត្រី ភិក្ខុសំគាល់ថាហួសជាង ហើយនៅប្រាសចាកចោល ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែភិក្ខុដែលបានសម្មតិអំពីសង្ឃ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងចីវរដែល កន្លងហួស៦ រាត្រី ហើយនៅប្រាសចាកចោល ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែភិក្ខុដែលបានសម្មតិអំពីសង្ឃ។ ចីវរកន្លងហួស ៦ រាត្រី ភិក្ខុសំគាល់ថានៅខ្វះ ហើយនៅប្រាសចាកចោល ត្រូវនិស្សិគ្គិយបាចិត្ដិយ វៀរលែងតែភិក្ខុដែលបានសម្មតិអំពីសង្ឃ។ ចីវរដែលភិក្ខុមិនទាន់បានដកអធិដ្ឋាន ភិក្ខុសំគាល់ថាបានដកអធិដ្ឋានហើយ (ក្ដី) ចីវរដែលភិក្ខុមិនទាន់លះបង់ទេ សំគាល់ថាបានលះបង់ហើយ (ក្ដី) ចីវរមិនបាត់ទេ ភិក្ខុសំគាល់ថាបាត់ទៅហើយ (ក្ដី) ចីវរមិនវិនាសទេ សំគាល់ថាវិនាសទៅហើយ (ក្ដី) ចីវរភ្លើងមិនឆេះទេ ភិក្ខុសំគាល់ថាភ្លើងឆេះហើយ (ក្ដី) ចីវរដែលចោរមិនបានលួចយកទេ ភិក្ខុសំគាល់ថាចោរលួចយកទៅ ហើយ(ក្ដី) បើនៅប្រាសចាក ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែភិក្ខុដែលបានសម្មតិអំពីសង្ឃ។ ភិក្ខុមិនលះបង់ចីវរដែលជានិស្សគ្គិយ
ID: 636783335324465975
ទៅកាន់ទំព័រ៖