ព្រះត្រៃបិដក ភាគ ០៣
ហើយប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ។ ចីវរមិនទាន់ដល់៦រាត្រី តែភិក្ខុសំគាល់ថាលើសហើយ ត្រូវអាបត្ដិទុក្កដ។ ចីវរមិនទាន់ដល់៦រាត្រី តែភិក្ខុសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ចីវរមិនទាន់ដល់ ៦រាត្រី ភិក្ខុសំគាល់ថាមិនទាន់ដល់៦រាត្រី មិនត្រូវអាបត្ដិ។
[១៦៨] អាបត្ដិមិនមានដល់ភិក្ខុដែលនៅប្រាសចាកចីវរត្រឹម៦រាត្រី ដល់ភិក្ខុដែលនៅប្រាសចាកខ្វះពី ៦ រាត្រីចុះមក ដល់ភិក្ខុដែលនៅប្រាសចាក៦រាត្រី ហើយត្រឡប់មកកាន់ដែននៃស្រុកនោះវិញឈប់នៅកន្លែងណាមួយ ហើយចៀសចេញទៅ ដល់ភិក្ខុដកអធិដ្ឋាន(ក្ដី) លះបង់(ក្ដី) ក្នុង៦រាត្រីចុះមក ចីវរបាត់ទៅ(ក្ដី) វិនាសទៅ(ក្ដី) ភ្លើងឆេះ(ក្ដី) ចោរដណ្ដើមយកទៅ(ក្ដី) សហធម្មិកកាន់យកទៅដោយស្និទ្ធស្នាល(ក្ដី) ក្នុង៦រាត្រីចុះមក ដល់ភិក្ខុដែលបានសម្មតិ (អំពីសង្ឃ) ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្ដិ។
សិក្ខាបទទី៩ ចប់។
ID: 636783335628643373
ទៅកាន់ទំព័រ៖