ព្រះត្រៃបិដក ភាគ ០៣

ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​សំគាល់​ក្នុង​លាភ​ដែល​ទាយក​មិនបាន​បង្អោន​ទៅ​ ​ថា​បាន​បង្អោន​ទៅ​ហើយ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ក្នុង​លាភ​ដែល​ទាយក​មិនបាន​បង្អោន​ទៅ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ភិក្ខុ​សំគាល់​ ​ក្នុង​លាភ​ដែលគេ​មិនបាន​បង្អោន​ទៅ​ ​ថា​គេ​មិនបាន​បង្អោន​ទៅ​ ​មិន​ត្រូវ​អាបត្ដិ​ឡើយ​។​
 [​១៧១​]​ ​អាបត្ដិ​មិន​មានដល់​ភិក្ខុ​ដែល​ទាយក​គេ​សួរ​ថា​ ​យើង​ទាំងឡាយ​នឹង​វេរ​ប្រគេន​ក្នុង​ទីណា​ ​ហើយ​ប្រាប់​គេ​ថា​ ​ទេយ្យធម៌​របស់​អ្នក​ទាំងឡាយ​គួរ​បាន​នូវ​ការ​បរិភោគ​ក្ដី​ ​គួរ​បាន​នូវ​ការ​ជួសជុល​ក្ដី​ ​គួរ​តាំងនៅ​អស់កាលដ៏យូរ​ក្ដី​ក្នុង​ទីណា​ ​ម្យ៉ាងទៀត​ ​បើ​ចិត្ដ​របស់​អ្នក​ទាំងឡាយ​ជ្រះថ្លា​ក្នុង​ទីណា​ ​អ្នក​ទាំងឡាយ​ចូរ​វេរ​ប្រគេន​ក្នុង​ទី​នោះ​ៗ​ចុះ​ ​ដល់​ភិក្ខុ​ខូច​ចរិត​ ​ដល់​ភិក្ខុ​ជា​ខាងដើម​បញ្ញ​ត្ដិ​។​ ​

​សិក្ខាបទ​ទី១០​ ​ចប់​។​
​បត្ដ​វគ្គទី៣​ ​ចប់​។​

ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636783337142489960
ទៅកាន់ទំព័រ៖