ព្រះត្រៃបិដក ភាគ ០៣

បា​ចិ​ត្តិ​យក​ណ្ឌ​
​​បពិត្រ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​អាបត្តិ​បា​ចិ​ត្តិ​យ៩២ទាំងនេះ​ឯង​តែង​មកកាន់​ឧទ្ទេស​។​
​មុសាវាទ​វគ្គ​ ​បឋម​សិក្ខាបទ​
 [​១៧៣​]​ ​សម័យ​នោះ​ ​ព្រះ​សព្វញ្ញូ​ពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះអង្គ​គង់​នៅ​វត្ដ​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ហត្ថ​ក​ភិក្ខុ​ជា​សក្យ​បុត្រ​ជា​អ្នក​ហុច​ពាក្យសំដី​។​ ​ហត្ថ​ក​ភិក្ខុ​នោះ​ចរចា​ជាមួយនឹង​តិរ្ថិយ​ទាំងឡាយ​ ​គេចកែ​សំដី​(​១​)​ ​ហើយ​ទទួលដឹង​(​២​)​ ​ទទួលដឹង​ហើយ​ត្រឡប់​គេចកែ​សំដី​វិញ​ ​បិទបាំង​ហេតុ​ដទៃ​ ​ដោយហេតុ​ ​ដទៃ​ ​ពោល​ពាក្យ​កុហក​ដោយដឹងខ្លួន​ ​ធ្វើ​នូវ​សេចក្ដី​កំណត់​ហើយ​ពោល​ ​ឱ្យ​ខុសពី​កំណត់​នោះ​វិញ​។​ ​តិរ្ថិយ​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​ចុះ​ហេតុអ្វីបានជា​ហត្ថ​ក​ភិក្ខុ​ ​ជា​សក្យ​បុត្រ​ពោល​ចរចា​ជា​ ​មួយ​នឹង​យើង​ទាំងឡាយ​ ​គេចកែ​សំដី​ទទួលដឹង​ ​ទទួលដឹង​ហើយ​ ​
​(​១​)​ ​គឺ​ពាក្យ​ណា​ដែល​ខ្លួន​និយាយទៅ​ហើយ​មានទោស​ ​ជា​ពាក្យ​ខុស​មិនល្អ​ ​ក៏​បដិសេធ​ ​ពាក្យ​នោះ​ថា​មិនមែន​ជា​ពាក្យ​របស់​ខ្លួន​ ​ហៅថា​ ​គេចកែ​សំដី​ ​។​ ​(​២​)​ ​គឺ​ពាក្យ​ណា​ដែល​ខ្លួន​និយាយទៅ​ ​ហើយ​ជា​ពាក្យ​ល្អ​ត្រឹមត្រូវ​ ​ក៏​ប្ដេជ្ញា​ថា​ជា​ពាក្យ​របស់​ខ្លួន​ ​នេះ​ហៅថា​ ​ទទួលដឹង​។​អដ្ឋកថា​ ​។​
ថយ | ទំព័រទី ២២១ | បន្ទាប់
ទៅកាន់ទំព័រ៖