ព្រះត្រៃបិដក ភាគ ០៣
ពីកំណត់នោះវិញ។ ទើបភិក្ខុទាំងឡាយនោះយកសេចក្ដីនុ៎ះក្រាបទូលចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មាន ព្រះភាគជាម្ចាស់ទ្រង់ឱ្យប្រជុំភិក្ខុសង្ឃ ហើយសួរចំពោះហត្ថកភិក្ខុជាសក្យបុត្រក្នុងពេលនោះថា ម្នាលហត្ថកភិក្ខុ បានឮថា អ្នកពោលចរចាមួយអន្លើ ដោយតិរ្ថិយទាំងឡាយ គេចកែសំដីហើយទទួលដឹង ទទួលដឹងហើយ ត្រឡប់គេចកែសំដីវិញ បិទបាំងហេតុដទៃដោយហេតុដទៃ ពោលពាក្យកុហកដោយដឹងខ្លួន ធ្វើនូវសេចក្ដីកំណត់ហើយពោលឱ្យខុសពីកំណត់នោះវិញ តើពិតមែនឬ។ ហត្ថកភិក្ខុឆ្លើយថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះសព្វញ្ញូពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា នែបុរសទទេ ចុះហេតុអ្វី បានជាអ្នកឯងពោលចរចាមួយអន្លើដោយតិរ្ថិយទាំងឡាយ គេចកែសំដីហើយទទួលដឹងហើយ ទទួលដឹងហើយត្រឡប់គេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ ពោលពាក្យកុហក ដោយដឹងខ្លួន ធ្វើនូវសេចក្ដីកំណត់ហើយពោលឱ្យខុសពីកំណត់នោះវិញ នែមោឃបុរស ការនេះមិនមែននាំឱ្យជ្រះថ្លាដល់ជនដែលមិនទាន់ជ្រះថ្លា ឬថានឹងនាំជនដែលជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាតទៅទៀតទេ ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាង នេះថា ភិក្ខុពោលពាក្យកុហកដោយដឹងខ្លួន ត្រូវអាបត្ដិបាចិត្ដិយ។
ID: 636783341419814609
ទៅកាន់ទំព័រ៖