ព្រះត្រៃបិដក ភាគ ០៣
[១៧៤] ដែលហៅថា ពោលពាក្យកុហក ដោយដឹងខ្លួននោះ បានដល់វាចា សំដីគន្លងពាក្យវចីភេទ វិញ្ញត្ដិប្រព្រឹត្ដទៅក្នុងវាចារបស់បុគ្គល ដែលធ្វើគំនិតនឹងពោលឱ្យខុសជាប្រធាន នឹងវោហារមិនមែនរបស់ព្រះអរិ យ៨យ៉ាងគឺ ការដែលមិនឃើញនិយាយថាអញឃើញ១ មិនឮនិយាយ ថាអញឮ ១ មិនបានពាល់ត្រូវនិយាយថាអញបានពាល់ត្រូវ ១ មិនដឹងច្បាស់និយាយថាអញដឹងច្បាស់ ១ ឃើញនិយាយថាអញមិនឃើញ ១ ឮនិយាយថាអញមិនឮ១ បានពាល់ត្រូវនិយាយថាអញមិនបានពាល់ត្រូវ ១ ដឹងច្បាស់និយាយថាអញមិនដឹងច្បាស់ ១។
[១៧៥] ដែលហៅថា មិនឃើញ គឺមិនឃើញដោយភ្នែក។ ដែលហៅថា មិនឮគឺមិនឮដោយត្រចៀក។ ដែលហៅថា មិនពាល់ត្រូវ គឺមិនហិតដោយច្រមុះ មិនលិតដោយអណ្ដាត មិនប៉ះពាល់ដោយកាយ។ ដែលហៅថា មិនដឹងច្បាស់ គឺមិនដឹងច្បាស់ដោយចិត្ដ។ ដែលហៅថា ឃើញ គឺឃើញដោយភ្នែក។ ដែលហៅថាឮ គឺឮដោយត្រចៀក។ ដែលហៅថា ពាល់ត្រូវ គឺហិតដោយច្រមុះលិតដោយអណ្ដាត ប៉ះពាល់ ដោយកាយ ។ ដែលហៅថា ដឹងច្បាស់ គឺដឹងច្បាស់ដោយចិត្ដ ។
ID: 636783341800296371
ទៅកាន់ទំព័រ៖