ព្រះត្រៃបិដក ភាគ ០៣
[១៧៦] ភិក្ខុនិយាយកុហក ដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មាឃើញដូច្នេះ ដោយអាការ ៣ យ៉ាងគឺ មុននឹងពោល គិតថាអញនឹងពោលកុហក ១ កំពុងពោលដឹងថា អញពោលកុហក១ ពោលរួចហើយដឹងថាអញពោលកុហកហើយ ១ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មាឃើញដោយអាការ៤យ៉ាងគឺ មុននឹងពោលគិតថាអញនឹងពោលកុហក១ កំពុងពោលដឹងថាអញពោលកុហក១ ពោលរួចហើយ ដឹងថា អញពោលកុហកហើយ ១ បិទបាំងនូវទិដ្ឋិ
(១) ១ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មាឃើញ ដោយអាការ ៥ យ៉ាងគឺ មុននឹងពោលដឹងថាអញនឹងពោលកុហក ១ កំពុងពោលដឹងថាអញពោលកុហក១ ពោលរួចហើយ ដឹងថាអញពោលកុហកហើយ ១ បិទបាំងនូវទិដ្ឋិ ១ បិទបាំងនូវសេចក្ដីគាប់ចិត្ដ១ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មាឃើញ ដោយអាការ ៦យ៉ាង គឺមុននឹងពោល គិតថាអញនឹងពោលកុហក១ កំពុងពោលដឹងថា អញពោលកុហក១ ពោលរួចហើយដឹងថាអញពោលកុហកហើយ ១ បិទបាំងនូវទិដ្ឋិ ១
(១) គឺលាក់បំបិទបំបាំងសេចក្ដីឃើញខុសរបស់ខ្លួន ។
ID: 636783342369008899
ទៅកាន់ទំព័រ៖