ព្រះត្រៃបិដក ភាគ ០៣
សិក្ខាបទទី៣
[៣២] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅនាវត្ដព្រះជេតពន ជាអារាមរបស់អនាថបិណ្ឌិកមហាសេដ្ឋី ជិតក្រុងសាវត្ថី។ កាលនោះឯង អកាលចីវរ(១) កើតឡើងដល់ភិក្ខុ១រូបមានឈ្មោះមិនប្រាកដ លុះភិក្ខុនោះធ្វើចីវរនោះមិនល្មមគ្រាន់។ គ្រានោះ ភិក្ខុនោះ ក៏លើកចីវរនោះឡើង ហើយទាញឱ្យតឹង ធ្វើឱ្យយឺតសាច់សំពត់នោះរឿយៗ។ ព្រះដ៏មានព្រះភាគបានយាងទៅកាន់សេនាសនចារិក ទ្រង់ទតទៅឃើញភិក្ខុនោះកំពុងតែលើកចីវរឡើងទាញរឿយៗ លុះទ្រង់ទតឃើញហើយ ទ្រង់យាងចូលទៅជិត ហើយត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានជាអ្នកលើកចីវរឡើង ហើយទាញរឿយៗនោះ តើព្រោះហេតុអ្វី។ ភិក្ខុនោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគដ៏ចំរើន នេះជាអកាលចីវរ កើតមានដល់ខ្ញុំព្រះអង្គៗ ធ្វើទៅមិនគ្រាន់
(១) គឺចីវរកើតឡើងក្នុងឱកាស ១១ខែ គឺតាំងពីត្រឹមថ្ងៃ ១រោច ខែកត្ដិក ទៅដល់ថ្ងៃ ១៥កើត ខែអស្សុជ នេះជាអកាលចីវររបស់ភិក្ខុដែលឥតបានក្រាលកឋិន។ ឯភិក្ខុដែលបានក្រាលកឋិន អកាលចីវរ មានកំណត់ ៧ខែ គឺតាំងពីត្រឹមថ្ងៃ ១រោច ខែផគ្គុណ ទៅដល់ថ្ងៃ ១៥កើត ខែអស្សុជ ។
ID: 636783182011646983
ទៅកាន់ទំព័រ៖