ព្រះត្រៃបិដក ភាគ ០៣

 [​១៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ជេរប្រទេច​ ​មិនជា​ទី​គាប់​ចិត្ដ​ដល់​តថាគត​ក្នុង​កាលនោះ​ ​សំដី​ជេរប្រទេច​នឹងជា​ទី​គាប់​ចិត្ដ​ក្នុង​កាល​ឥឡូវនេះ​ដូចម្ដេច​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំ​ឱ្យ​ជ្រះថ្លា​ ​ដល់​អ្នក​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ពោល​ពាក្យចាក់ដោត​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​
 ​[​១៨៦​]​ ​ដែល​ហៅថា​ ​ពាក្យចាក់ដោត​នោះ​ ​គឺ​ភិក្ខុ​ពោល​ចាក់ដោត​ដោយ​អាការ១០យ៉ាងគឺ​ ​ជាតិ១​ ​ឈ្មោះ១​ ​គោ​ត្ដ​ ​១​ ​ការងារ១​ ​សិល្បសាស្ដ្រ១​ ​អាពាធ១ភេទ១​ ​កិលេស១​ ​អាបត្ដិ១​ ​ពាក្យ​ជេរ​ដ៏​ថោកទាប១​។​
 [​១៨៧​]​ ​ដែល​ហៅថា​ ​ជាតិ​ ​គឺ​ ​ជាតិ​មាន​ពីរ​យ៉ាង​ ​បាន​ដល់​ហីនជាតិ​(​១​)​ ​១​ ​ឧក្កដ្ឋ​ជាតិ​(​២​)​ ​១​។​ ​ដែល​ហៅថា​ ​ហីនជាតិ​ ​គឺជា​តិ​មនុស្ស​ចណ្ឌាល​(​៣​)​ ​ជាតិ​ជាង​ត្បាញ​ផែង​(​៤​)​ ​ជាតិ​អ្នកនេសាទ​(​៥​)​ ​ជាតិ​អ្នកធ្វើ​រទេះ​ ​ជាតិ​អ្នក​ចោល​សម្រាម​ ​ជាតិ​ទាំងនេះ​ហៅថា​ ​ហីនជាតិ​។​ ​ដែល​ហៅថា​ ​ឧក្កដ្ឋ​ជាតិ​ ​គឺជា​តិ​ក្សត្រិយ៍​ ​ជាតិ​ព្រាហ្មណ៍​ ​ជាតិ​ទាំងនេះ​ហៅថា​ ​ឧក្កដ្ឋ​ជាតិ​។​
(​១​)​ ​ជាតិ​ថោកទាប​។​ ​(​២​)​ ​ជាតិ​ខ្ពង់ខ្ពស់​។​ ​(​៣​)​ ​ជា​តិ​មនុស្ស​ច្រ​លោង​ខាម​ ​។​ ​(​៤​)​ ​អាចារ្យ​ខ្លះ​ពោល​ថា​ជាង​ចាំង​ ​។​ ​(​៥​)​ ​ជាតិ​ព្រានម្រឹគ​ជាដើម​ ​។​
ថយ | ទំព័រទី ២៤០ | បន្ទាប់
ទៅកាន់ទំព័រ៖