ព្រះត្រៃបិដក ភាគ ០៣
[១៨៨] ដែលហៅថា នាម គឺនាមមានពីរយ៉ាង បានខាងឯហីននាម១ ឧក្កដ្ឋនាម១។ ដែលហៅថា ហីននាម គឺ អវកណ្ណកនាម
(១) ជវកណ្ណកនាម
(២) ធនិដ្ឋកនាម
(៣) សវិដ្ឋកនាម
(៤) កុលវឌ្ឍកនាម
(៥) ពុំនោះសោត នាមណាដែលគេមើលងាយ គេបន្ទាបបន្ថោក គេខ្ពើម គេពេបជ្រាយ គេមិនគោរព មានក្នុងជនបទនោះៗ នាមទាំងនេះហៅថា ហីននាម។ ដែលហៅថា ឧក្កដ្ឋនាម គឺ នាមដែលប្រកបព្រមចំពោះដោយព្រះពុទ្ធ ប្រកបព្រមចំពោះដោយព្រះធម៌ ប្រកបព្រមចំពោះដោយព្រះសង្ឃ ពុំនោះសោត នាមណាដែលគេមិនមើលងាយ គេមិនបន្ទាបបន្ថោក គេមិនខ្ពើម គេមិនពេបជ្រាយ គេគោរព មានក្នុងជនបទនោះ ៗ នាមទាំងនេះហៅថា ឧក្កដ្ឋនាម។
[១៨៩] ដែលហៅថា គោត្ដ គឺគោត្ដមានពីរយ៉ាង បានខាងហីនគោត្ដ ១ ឧក្កដ្ឋគោត្ដ ១។ ដែលហៅថា ហីនគោត្ដ គឺ ភារទ្វាជគោត្ដ ពុំនោះសោត គោត្ដណាដែលគេមើលងាយ គេបន្ទាបបន្ថោក គេខ្ពើម គេពេបជ្រាយ គេមិនគោរព មានក្នុងជនបទនោះៗ គោត្ដទាំងនេះហៅថា ហីនគោត្ដ។ ដែលហៅថា ឧក្កដ្ឋគោត្ដ គឺគោតមគោត្ដ មោគ្គល្លានគោត្ដ កច្ចាយនគោត្ដ វាសេដ្ឋគោត្ដ ពុំនោះសោត
(១)-(២)-(៣)-(៤)-(៥) នាមទាំង៥នេះ តាមអដ្ឋកថា ថាជាឈ្មោះពួកមនុស្សដែលជាខ្ញុំបម្រើគេ ។
ID: 636783348675069585
ទៅកាន់ទំព័រ៖