ព្រះត្រៃបិដក ភាគ ០៣

ដោយមាន​បំណង​នឹង​រក​ចីវរ​ថែមទៀត​។​ ​ព្រះ​អានន្ទ​សួរ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​ចីវរ​ទាំងនេះ​ ​លោក​ទុក​យូរប៉ុន្មាន​ថ្ងៃហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ប្រាប់​ថា​ ​ចីវរ​ទាំងនេះ​យើង​ទុក​ជាង​ ​១ខែ​ហើយ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏​បន្ទោស​ ​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​មិនសមបើ​ ​ពួក​ភិក្ខុ​ហ៊ាន​ទទួល​អកាល​ចីវរ​យក​មក​ទុក​ឱ្យ​លើស​ជាង​ ​១ខែ​ឡើង​ទៅ​សោះ​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​ក្រាបទូល​សេចក្ដី​នុ៎ះ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឱ្យ​ប្រជុំ​ភិក្ខុសង្ឃ​ក្នុង​កាលនោះ​ ​ហើយ​ត្រាស់​សួរ​ទៅ​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​ពួក​ភិក្ខុ​បាន​ទទួល​អកាល​ចីវរ​ទុក​ឱ្យ​លើស​ជាង​ ​១ខែ​ ​មែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេ​ត្ដា​ប្រោស​ ​មែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គួរបើ​ដែរ​ ​ពួក​មោឃបុរស​ទាំងនោះ​ហ៊ាន​ទទួល​អកាល​ចីវរ​ ​ហើយ​ទុក​ឱ្យ​លើស​ជាង១ខែ​ ​(​ដូច្នេះ​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​ដែល​អ្នក​ទាំង​ ​ឡាយ​ធ្វើ​នេះ​ ​នឹង​បាន​ដឹកនាំ​មនុស្ស​ដែល​មិនទាន់​បាន​ជ្រះថ្លា​ ​ឱ្យ​ជ្រះថ្លា​ឡើង​ ​ឬ​នាំ​មនុស្ស​ដែល​ជ្រះថ្លា​ហើយ​ ​ឱ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទៀត​ក៏ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​ ​យ៉ាងនេះ​ថា​ ​កាលបើ​ចីវរ​របស់​ភិក្ខុ​សម្រេច​ហើយ​ ​កឋិន​ដោះ​ហើយ
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636783182620771823
ទៅកាន់ទំព័រ៖