ព្រះត្រៃបិដក ភាគ ០៣

បើ​អកាល​ចីវរ​កើតឡើង​ចំពោះ​ភិក្ខុ​ ​ទាំង​ភិក្ខុ​សោត​ក៏​ត្រូវការ​ ​(​អកាល​ចីវរ​នោះ​)​ ​ត្រូវ​ទទួល​ចុះ​ ​លុះ​ទទួល​រួចហើយ​ ​ត្រូវ​រវៀសរវៃ​ធ្វើ​ឱ្យ​ឆាប់​ ​បើ​ចីវរ​នោះ​ខ្វះ​ធ្វើ​មិន​គ្រប់​ទេ​ ​ភិក្ខុ​នោះ​មានបំណង​ថា​នឹង​រក​ចីវរ​មក​បំពេញ​នូវ​ចីវរ​ដែល​ខ្វះ​ ​(​នោះ​)​ ​ត្រូវ​ទុក​ចីវរ​នោះ​បាន​យ៉ាង​យូរ​បំផុត​ត្រឹម​ ​១ខែ​ ​បើ​ទុក​ឱ្យ​លើស​ពី​ ​១ខែ​នោះ​ទៅ​ ​បើទុកជា​មានបំណង​ថា​នឹង​រក​ចីវរ​មក​បំពេញ​ទៀត​ក៏ដោយ​ ​គង់​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​
 [​៣៤​]​ ​ត្រង់​ពាក្យ​ថា​ ​កាលបើ​ចីវរ​របស់​ភិក្ខុ​សម្រេច​ហើយ​ ​អធិប្បាយ​ថា​ ​ចីវរ​ដែល​ភិក្ខុ​ធ្វើរួចហើយ​ក្ដី​ ​ចីវរ​បាត់​ក្ដី​ ​ចីវរ​ខូច​ក្ដី​ ​ចីវរ​ភ្លើង​ឆេះ​ក្ដី​ ​សេចក្ដី​ចង់បាន​ចីវរ​ដាច់​ស្រឡះ​ហើយ​ក្ដី​។​ ​ពាក្យ​ថា​ ​កឋិន​ដោះ​ហើយ​ ​អធិប្បាយ​ថា​ ​កឋិន​ដែល​ដោះ​ហើយ​ ​បណ្ដា​មាតិកា​ទាំង​ ​៨យ៉ាង​ ​ដោយ​មាតិកា​ណាមួយ​ ​ឬ​ពុំ​នោះ​ ​ជំនុំ​សង្ឃ​បាន​ដោះ​ហើយ​ក្នុង​ចន្លោះ​ ​(​ខេ​ត្ដ​កឋិន​)​។​ ​(​បើ​)​ ​ភិក្ខុ​មិនបាន​ក្រាលគ្រង​កឋិន​ទេ​ ​ចីវរ​ដែល​កើតឡើង​ក្នុង​ឱកាស​ ​១១ខែ​ ​ហៅថា​ ​អកាល​ចីវរ​ ​(​បើ​)​ ​ភិក្ខុ​បាន​ក្រាលគ្រង​កឋិន​ ​ចីវរ​ដែល​កើតឡើង​ក្នុង​ឱកាស​ ​៧ខែ​ ​ហៅថា​ ​អកាល​ចីវរ​ ​បើទុកជា​ ​គេ​ពោល​ថា​ជា​កាល​ចីវរ​ហើយក៏​ដោយ​ ​គង់​ហៅថា​ ​អកាល​ចីវរ​ដូចគ្នា​។​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636783183233146849
ទៅកាន់ទំព័រ៖