ព្រះត្រៃបិដក ភាគ ០៣
មិនមែនជាជាងធ្វើរថ មិនមែនជាអ្នកចោលសម្រាម។បេ។ ថា យើងទាំងឡាយមិនមែនជាបណ្ឌិត មិនមែនជាអ្នកឈ្លាស មិនមែនជាអ្នកប្រាជ្ញ មិនមែនជាពហុស្សូត មិនមែនជាធម្មកថិក ដំណើរអាក្រក់មិនមាន ដល់យើងទាំងឡាយទេ ដំណើរល្អតែម្យ៉ាងប្រាកដដល់យើងទាំងឡាយ ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗវាចា។
[២៥៤] អាបត្ដិមិនមានដល់ភិក្ខុធ្វើសេចក្ដីអធិប្បាយជាប្រធាន
(១) ដល់ភិក្ខុធ្វើធម៌ជាប្រធាន
(២) ដល់ភិក្ខុធ្វើពាក្យប្រៀនប្រដៅជាប្រធាន
(៣) ដល់ភិក្ខុឆ្កួត ដល់ភិក្ខុមានចិត្ដអណ្ដែតអណ្ដូង ដល់ភិក្ខុដែលវេទនាគ្របសង្កត់ ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទទី២ ចប់។
(១) ភិក្ខុពណ៌នានូវសេចក្ដីអធិប្បាយរបស់បាលី ។ (២) ភិក្ខុបង្រៀនបាលី ។ (៣) ភិក្ខុអាស្រ័យ ពាក្យប្រៀនដ្រៅ ហើយនិយាយដោយន័យជាដើមថា អ្នកឯងជាចណ្ឌាល អ្នកឯងកុំធ្វើបាប អ្នកឯងបានជាងងឹតហើយ កុំឱ្យងងឹតទៅទៀតឡើយ ។
ID: 636783424424392199
ទៅកាន់ទំព័រ៖