ព្រះត្រៃបិដក ភាគ ០៣
ជាតិអ្នកចោលសម្រាម ប៉ុណ្ណេះឈ្មោះថា ជាតិថោកទាប។ ដែលហៅថា ជាតិខ្ពង់ខ្ពស់នោះ គឺ ជាតិក្សត្រ ជាតិព្រាហ្មណ៍ ប៉ុណ្ណេះ ឈ្មោះថា ជាតិខ្ពង់ខ្ពស់។ បេ។ ដែលហៅថា ពាក្យជេរនោះ គឺពាក្យ ជេរមានពីរយ៉ាង បានខាងពាក្យជេរដ៏ថោកទាប ១ ពាក្យជេរ ដ៏ខ្ពង់ខ្ពស់ ១។ ដែលហៅថា ពាក្យជេរដ៏ថោកទាបនោះ គឺ ជេរថា អ្នកឯងជាសត្វឱដ្ឋ អ្នកឯងជាពពែ អ្នកឯងជាគោ អ្នកឯងជាលា អ្នកឯងសត្វតិរច្ឆាន អ្នកឯងជាសត្វនរក សុគតិរបស់អ្នកឯងគ្មានទេ ទុគ្គតិតែម្យ៉ាងនឹងប្រាកដដល់អ្នកឯង ពុំនោះសោត ជេរដោយ យអក្ខរៈ
(១) ឬដោយ ភអក្ខរៈ ឬមួយដោយបុរិសនិមិត្ដ និងឥត្ថីនិមិត្ដ ប៉ុណ្ណេះឈ្មោះថា ពាក្យជេរដ៏ថោកទាប។ ដែលហៅថា ពាក្យជេរដ៏ខ្ពង់ខ្ពស់នោះ គឺជេរថា អ្នកឯងជាបណ្ឌិត អ្នកឯងជាមនុស្សឈ្លាស អ្នកឯងជាអ្នកប្រាជ្ញ អ្នកឯងជាពហុស្សូត អ្នកឯងជាធម្មកថិក ទុគ្គតិរបស់អ្នកឯងគ្មានទេ សុគតិតែម្យ៉ាងនឹងប្រាកដដល់អ្នកឯង ប៉ុណ្ណេះឈ្មោះថា ពាក្យជេរដ៏ខ្ពង់ខ្ពស់។
[២៥៧] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុហើយ នាំ ពាក្យញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយ
(១) ត្រង់យ អក្ខរ និង ភអក្ខរ ជាឈ្មោះមេថុនធម្ម ។
ID: 636783425805021166
ទៅកាន់ទំព័រ៖