ព្រះត្រៃបិដក ភាគ ០៣

សិក្ខាបទ​ទី​ ​៤​


 [​២៨៤​]​ ​សម័យ​នោះ​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​កាល​គង់​នៅ​វត្ដ​ជេតពន​ ​ជា​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​បង្ហាញ​ធម៌​ជា​បទ​ចំពោះ​ពួក​ឧបាសក​។​ ​ឧបាសក​ទាំងឡាយ​ក៏​ទៅជា​មិន​មាន​សេចក្ដី​គោរព​ ​មិន​កោតក្រែង​ ​ប្រព្រឹត្ដ​មិន​សមគួរ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ណា​មាន​សេចក្ដីប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​តិះដៀល​ ​បន្ដុះ​បង្អាប់​ថា​ ​មិន​សម្បី​បើ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​បង្ហាញ​ ​ធម៌​ជា​បទ​ចំពោះ​ឧបាសក​ទាំងឡាយ​ ​ៗ​ក៏​ទៅជា​មិន​មាន​សេចក្ដី​គោរព​ ​មិន​កោតក្រែង​ ​ប្រព្រឹត្ដ​មិន​សមគួរ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក៏​ក្រាបទូល​រឿង​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​អ្នក​ទាំងឡាយ​បង្ហាញ​ ​ធម៌​ជា​បទ​ចំពោះ​ឧបាសក​ទាំងឡាយ​ ​ៗ​ ​ក៏​ទៅជា​មិន​មាន​សេចក្ដី​គោរព​ ​មិន​កោតក្រែង​ ​ប្រព្រឹត្ដ​មិន​សមគួរ​ដល់​ភិក្ខុ​ទាំងឡាយ​ ​(​រឿង​នេះ​)​ ​ពិត​ឬ​។​ ​ភិ​ក្ខុ​ទំា​ងនោះ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ការនោះ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​មោឃបុរស​ទាំងឡាយ​
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 636783430005321410
ទៅកាន់ទំព័រ៖