ព្រះត្រៃបិដក ភាគ ០៣
មិនសម្បីអ្នកទាំងឡាយបង្ហាញធម៌ជាបទចំពោះ ពួកឧបាសកៗក៏ទៅជាមិនមានសេចក្ដីគោរព មិនកោតក្រែង ប្រព្រឹត្ដមិនសមគួរដល់ភិក្ខុទាំងឡាយ ម្នាលបុរសទទេទាំងឡាយ កម្មដែលអ្នកទាំងឡាយធ្វើនេះ មិននាំឱ្យជ្រះថ្លា ដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ បង្រៀនធម៌ជាបទចំពោះអនុបសម្បន្ន ត្រូវអាបត្ដិបាចិត្ដិយ។
[២៨៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ ដែលហៅថា អនុបសម្បន្ននោះ គឺជនទាំងអស់ លើកលែងតែភិក្ខុនឹងភិក្ខុនីចេញ ហៅថា អនុបសម្បន្ន។
[២៨៦] ដែលហៅថា បទនោះ គឺបទ១ អនុបទ១ អន្វក្ខរៈ១ អនុព្យញ្ជនៈ
(១) ១។ ដែលហៅថា ជាបទនោះ គឺឧបសម្បន្នទាំងអនុបសម្បន្នផ្ដើមតាំងព្រមគ្នា បញ្ចប់ព្រមគ្នា។ ដែលហៅថា ជាអនុបទនោះគឺ ឧបសម្បន្នទាំងអនុបសម្បន្នផ្ដើមតាំងផ្សេងគ្នា បញ្ចប់ព្រមគ្នា ដែលហៅថា អន្វក្ខរៈនោះ គឺឧបសម្បន្នប្រាប់អនុបសម្បន្នថា រូបំ អនិច្ចំ អនុបសម្បន្នទទួលថារូព្រមគ្នា។ ដែលហៅថា ជាអនុព្យញ្ជនៈនោះ គឺឧបសម្បន្នប្រាប់
(១) អក្សរមួយៗ ហៅថា អន្វក្ខរៈ ប្រជុំនៃអក្ខរៈមួយសព្ទៗ ហៅថា អនុព្យញ្ជនៈ ប្រជុំនៃអក្ខរៈ នឹងអនុព្យញ្ជនៈហោថា បទ បទទី ១ ហោថា បទ បទទី ២ ហៅថា អនុបទ ។
ID: 636783430481358638
ទៅកាន់ទំព័រ៖