ព្រះត្រៃបិដក ភាគ ០៣

អនុបសម្បន្ន​ថា​ ​រូបំ​ ​អនិច្ចំ​ ​អនុបសម្បន្ន​បញ្ចេញ​សំឡេង​ ​(​ដោយ​រហ័ស​)​ ​ថា​ ​វេទនា​ ​អនិច្ចា​(​១​)​ ​ដូច្នេះ​ ​ឈ្មោះថា​ ​បង្រៀន​ជា​អនុព្យញ្ជនៈ​។​ ​បទ​ណា​ក្ដី​ ​អនុបទ​ណា​ក្ដី​ ​អន្វក្ខរៈ​ណា​ក្ដី​ ​អនុព្យញ្ជនៈ​ណា​ក្ដី​ ​ទាំងអស់​នុ៎ះ​ ​ឈ្មោះថា​ធម៌​ជា​បទ​ ​(​គឺជា​ចំណែក​)​។​ ​ពាក្យ​ដែល​ជា​ពុទ្ធភាសិត​ ​សាវក​ភាសិត​ ​ឥសិភាសិត​ ​ទេវតា​ភាសិត​ ​ដែល​អាស្រ័យ​នូវ​អដ្ឋកថា​ ​អាស្រ័យ​នូវ​បាលី​ ​ឈ្មោះថា​ធម៌​។​ ​ពាក្យ​ថា​ ​បង្រៀន​ ​សេចក្ដី​ថា​ ​ភិក្ខុ​បង្រៀន​ដោយបទ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​រាល់​ៗ​បទ​។​ ​ភិក្ខុ​បង្រៀន​ដោយ​អក្ខរៈ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​រាល់​ៗ​ ​អក្ខរៈ​។​
 [​២៨៧​]​ ​អនុបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​អនុបសម្បន្ន​ពិតមែន​ ​ហើយ​បង្រៀន​ធម៌​ជា​បទ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​អនុបសម្បន្ន​ពិតមែន​ ​តែ​ភិក្ខុ​មាន​សេចក្ដីសង្ស័យ​ ​ហើយ​បង្រៀន​ធម៌​ជា​បទ​ ​ត្រូវ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​អនុបសម្បន្ន​ ​តែ​ភិក្ខុ​សំគាល់​ថា​ឧបសម្បន្ន​ទៅវិញ​ ​ហើយ​បង្រៀន​ធម៌​ជា​បទ​ ​ត្រូវ​ ​អាបត្ដិ​បា​ចិ​ត្ដិយ​។​ ​ឧបសម្បន្ន​ ​តែ​ភិក្ខុ​សំគាល់​ថា​អនុបសម្បន្ន​ទៅវិញ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ឧបសម្បន្ន​ ​តែ​ភិក្ខុ​សង្ស័យ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​ឧបសម្បន្ន​ ​ភិក្ខុ​សំគាល់​ថា​ឧបសម្បន្ន​ពិតមែន​ ​មិន​ត្រូវ​អាបត្ដិ​។​
​(​១​)​ ​ភិក្ខុ​ប្រាប់​ថា​ ​រូបំ​ ​អនិច្ចំ​ ​សាមណេរ​ចាប់​សូត្រ​ថា​ ​វេទនា​ ​អនិច្ចា​ ​បទ​ខាងដើម​គឺ​ ​រូបំ​ ​និង​វេទនា​នោះ​ថា​ផ្សេងគ្នា​ ​ដល់​បទ​ខាងចុង​គឺ​ ​អនិច្ចំ​និង​អនិច្ចា​នោះ​ថាត្រូវ​ស្មើគ្នា​ ​គឺ​ស្មើ​ត្រង់ថា​ ​អនិច្ច​ ​អនិច្ច​នោះ​ឯង​ ​។​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ទៅកាន់ទំព័រ៖